អត្ថបទពាណិជ្ជកម្ម
មិ​ត្ដ​ហ្វូ​ន នឹង​តាំង​បង្ហាញ​ស្ដង់​ពិព័រណ៍ 5G ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី ៥​ខែកញ្ញា នៅ​Showroom លើ​មហាវិថី​ម៉ៅ​សេទុង
02, Sep 2019 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
5G គឺជា​បច្ចេកវិទ្យា​ទូរស័ព្ទ​ជំនា​ន់ទី​៥ ដែល​ត្រូវបាន​ឌី​ហ្សា​ញ​ឡើង ដើម្បី​បង្កើន​អានុភាព​ល្បឿន កាត់បន្ថយ​វេលា​រង់ចាំ​ពេល​កំពុង​ដំណើរ​ប្រតិ​ប​ត្ដិ​ការ និង​ភាព​ប៉ិនប្រសប់​លើ​សេវាកម្ម​អ៊ីនធឺណិត​ឥត​ខ្សែ​។ បច្ចេកវិទ្យា 5G មាន​ល្បឿន​លឿន​បំផុត (​រហូតដល់ 1.6 ជី​ហ្គា​បៃ ដែល​លឿន​ជាង​បច្ចេកវិទ្យា​ជំនា​ន់ទី ៤ ឬ 4G 20​ដង​)​។ 5G ក៏​នឹង​កាត់បន្ថយ​វេលា​រង់ចាំ​ពេល​ប្រតិ​ប​ត្ដិ​ការ ដែល​អាច​បង្កើន​សមត្ថ​ភាព​លើ​មុខងារ​ជំនួញ ព្រមទាំង​បទពិសោធ​ឌីជីថល​ដទៃទៀត (​ដូចជា​ការលេង​ហ្គេម​អន​ឡាញ សន្និសីទ​វីដេអូ និង​រថយន្ដ​បើកបរ​ស្វ័យ​ប្រ​វ​ត្ដិ​ជាដើម​)​។ 
 
​ចំពោះ​ការប្រៀបធៀប​ជាមួយ 4G បច្ចេកវិទ្យា 5G អាច​ផ្ដល់​សេវាកម្ម​ជូន​អ្នកប្រើប្រាស់ ១០០ ដង​លើស    បច្ចេកវិទ្យា​ជំនា​ន់ទី ៤​។ លើសពីនេះ ល្បឿន​ដោ​ន​ឡូត​អាច​កើន​ជាង ១៨០០ ដង​លើស 4G ហើយ​ចំពោះ​ភាព​ដែល​អាច​ទុក​ចិ​ត្ដ​បាន 5G អាច​កាត់បន្ថយ​ឱនភាព​សេវាកម្ម ១០ ដង​ល្អប្រសើរ​ជាង​បណ្ដាញ 4G​។ 


 
​អាស្រ័យ​លើ​គុណ​សម្បត្ដិ​បច្ចេកវិទ្យា​ថ្មី​នេះ 5G អាចជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ជាមួយ​គុណប្រយោជន៍​ដូចខាងក្រោម​៖ 
 
-​ ​ផ្ដល់​សេវាកម្ម​សុខុមាលភាព​កាន់តែ​ពេញលេញ​: ទទួល​ការណែនាំ និង​ប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត​តាម​អន​ឡាញ តាមដាន​ស្ថានភាព​សុខភាព​តាមរយៈ​ឧបករណ៍​ពាក់​ជាប់​ខ្លួន លើ​អន​ឡាញ និង​ការវះកាត់​ពី​ចម្ងាយ​។ 
-​ ​បង្កើន​សុវត្ថិភាព និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​: គ្រប់​យានយន្ដ​ទាំងអស់​អា​ចត​បណ្ដាញ​ទំនាក់ទំនង​រវាង​គ្នា និង​គ្នា ព្រមទាំង​ភ្ជាប់​ជាមួយ​ប្រព័ន្ធគ្រប់គ្រង​បណ្ដាញ​ដឹកជញ្ជូន ប្រើ​សេន​ស័​រ​ចលនា ដើម្បី​បញ្ចៀស​ឧ​ប្ប​ត្ដិ​ហេតុ​ផ្សេងៗ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ផែនទី​លើ​ដង​វិថី​នានា​។ 
-​ ​បង្កើន​ការរស់នៅ​ប្រកបដោយ​ភាពងាយស្រួល និង​ស្ថេរភាព​: ផ្ទះ​លោកអ្នក រួមទាំង ឧបករណ៍​បច្ចេកវិទ្យា​ខាងក្នុង​ទាំងអស់ អាច​ត្រូវបាន​គ្រប់គ្រង​ពី​ចម្ងាយ ងាយ​ក្នុង​ការបញ្ជា​ប្រព័ន្ធ​ពន្លឺ និង​សន្ដិសុខ​។ 
-​ ​ផ្ដល់នូវ​បទពិសោធ​ការកម្សាន្ដ​កាន់តែ​អស្ចារ្យ​: ហ្គេម និង​កម្មវិធី​ទូរស័ព្ទ​នានា​នឹង​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា AR និង VR​។ 
 
​តែ​មួយខែ​ប៉ុណ្ណោះ​ចាប់ពី មិ​ត្ដ​ហ្វូ​ន ទទួលបាន​អាជ្ញាប័ណ្ណ 5G ប្រតិ​ប​ត្ដិករ​ទូរស័ព្ទ​ធំ​បំផុត​នៅ​កម្ពុជា មិ​ត្ដ​ហ្វូ​ន ដែល​គ្រប់គ្រង​បណ្ដាញ​ទូរគមនាគមន៍​ធំជាងគេ បានបញ្ចប់​កិច្ចការ​ទាំងស្រុង ដើម្បី​ដាក់​ដំណើរការ​បច្ចេកវិទ្យា 5G និង​រៀបចំ​បើកសម្ពោធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​២០១៩​នេះ​។ វា​ជា​ដំ​ហាន​ដំបូង​សម្រាប់​មិ​ត្ដ​ហ្វូ​ន ក្នុងការ​បង្កើត​ស្ដង់​ពិព័រណ៍ 5G ជា​លើកដំបូង និង​តែមួយគត់​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនាម​ជា​អ្នកផ្ដល់​បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង (ICT) ឈានមុខ មិ​ត្ដ​ហ្វូ​ន ទទួលខុសត្រូវ​ក្នុងការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ទូលំ​ទំលាយ សម្រាប់​ការកសាង​សង្គម Digital នៅក្នុង​ប្រទេស​កម្ពុជា​។ វា​មិន​ត្រឹមតែ​ជា​ក្រុមហ៊ុន​ទូរ​គម​នាម​គម​ន៍​ធម្មតា​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​បណ្ដាញ​កុំព្យូទ័រ​ពី​ចម្ងាយ​, អន្ដរ​ទំនាក់ទំនង​រវាង​ឧបករណ៍​អ៊ីនធឺណិត (IoT) និង​សេវាកម្ម​ឌីជីថល​ដទៃទៀត​។ មិ​ត្ដ​ហ្វូ​ន មានបំណង​ផ្ដល់នូវ​តម្លៃប្រើប្រាស់​សម​រម្យ និង​សេវា​គ្របដណ្ដប់​ទូទាំងប្រទេស​សម្រាប់​អតិថិជន​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​មហិច្ឆតា​ជំរុញ​អភិវឌ្ឍ​កម្ពុជា ឲ្យ​ស្ថិតនៅ​កម្រិត​កំពូល​ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង ICT ក្នុង​ពិភពលោក​។ 
 
​ស្ដង់​ពិ​ព័រ​ណ៌ 5G របស់​មិ​ត្ដ​ហ្វូ​ន នឹង​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃទី ៥ ខែកញ្ញា សម្រាប់​ភ្ញៀវ​ទាំងអស់​នៅ​មិត្ត​ហ្វូ​ន​Showroom ការិយាល័យ​ដែល​ស្ថិតនៅលើ​មហាវិថី​ម៉ៅ​សេទុង (២៤៥) រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ហៅ​មកកាន់ ១៧៧៧ ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​មិ​ត្ដ​ហ្វូ​ន www.fb.com/metfone.closer ៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MMS Group
© រក្សាសិទ្ធិដោយ thmeythmey.com