ជាតិ
លោក មហា​ធៀ វាយតម្លៃថា ភ្នំពេញ​មិន​ចាញ់​ក្រុង​ធំៗ​ផ្សេង​ទៀតឡើយ​
02, Sep 2019 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
លោក មហា​ធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់​បទពិសោធន៍​ដែល​លោក​ធ្លាប់​មកកាន់​ទីនេះ​បី​លើក​កន្លងមក​។ មេដឹកនាំ​ដែលមាន​វ័យ​៩៤​ឆ្នាំ​រូបនេះ បាន​ថ្លែង​ទៅកាន់​ក្រុមនិស្សិត​កម្ពុជា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃទី​២ ខែកញ្ញា នេះ នៅ​រយៈពេល​ប្រមាណ​ជាង​៤​ម៉ោង​ប៉ុណ្ណោះ ក្រោយ​វត្តមាន​របស់លោក​នៅ​កម្ពុជា​។​





នៅមុន​ឆ្លើយឆ្លង​ជាមួយ​អ្នកចូលរួម​ក្នុង​កិច្ចសន្ទនា​ពិសេស​ស្តីពី «​ការរក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហាអំណាច​នៅក្នុង​បរិបទ​អាស៊ាន​» (Balancing Relations with the Superpowers in the context of ASEAN)» បណ្ឌិត មហា​ធៀ មហាម៉ាត់ បានកត់សម្គាល់​ពី​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ ដូចជា​បណ្តា​ប្រទេស​ធំៗ ជាពិសេស​អគារ​ធំៗ​ជាច្រើន​។​



លោក​បាន​គូសបញ្ជាក់ថា លោក​ធ្លាប់​មកកាន់​រាជធានី​ភ្នំពេញ​បី​ដង​រួចមកហើយ ដោយ​លើក​នេះ លោក​មើលឃើញថា ភ្នំពេញ​ជា​ក្រុង​ដ៏​មមាញឹក​មួយ មាន​ផ្សារ​ទំនើប​ច្រើន និង​មនុស្ស​ច្រើន​ទោះ​មក​។ «​នេះ​ជាស​ញ្ញា​នៃ​វិបុលភាព​។ ខ្ញុំ​ជឿជាក់ថា វា​កើតចេញពី​ប្រជាជន​ដែល​ព្យាយាម​ធ្វើការ និង​មាន​ជំនាញ​ខ្ពស់ ក្នុង​ការកសាង​រាជធានី​ភ្នំពេញ និង​កម្ពុជា ឡើងវិញ​»៕


Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ​
 
© រក្សាសិទ្ធិដោយ thmeythmey.com