ជាតិ
ពីនេះ ពីនោះ
«​ម៉ឹងម៉ាត់​», «​ម៉ឺន​ម៉ាត់​» និង​«​ម៉ឺងម៉ាត់​»​ពាក្យ​ណា​ត្រូវ​?
22, Sep 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែល​ស្វិត​នៅក្នុង​វចនានុក្រម​ខ្មែរ ហើយ​បង្ហាញថា​ត្រឹមត្រូវ​នោះ​គឺ​សរសេរ​ជា «​ម៉ឺងម៉ាត់​» មិនមែន «​ម៉ឹងម៉ាត់​» ឬ​«​ម៉ឺន​ម៉ាត់​»​ទេ​។ ពាក្យ​«​ម៉ឺងម៉ាត់​»​មានន័យថា តឹងតែង​, ប្រាកដប្រជា​។ ឧទាហរណ៍​៖  សម្តី​ម៉ឺងម៉ាត់​, និយាយ​ម៉ឺងម៉ាត់​៕

 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com