ជាតិ
រថយន្ត
អ្នកជំនាញ​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន Star Auto Cambodia អាច​ជួសជុល​រថយន្ត​គ្រប់​ម៉ាក​
03, Feb 2020 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Star Auto Cambodia គឺជា​ក្រុមហ៊ុន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ​គ្រឿងបន្លាស់ និង​រថយន្ត​ម៉ាក Mercedes Benz​។ ក្រៅ​តែ​លក់​រថយន្ត នៅ​ក្រុមហ៊ុន​ស្តារ អូ​តូ ក៏មាន​រោង​ជាង​ជួសជុល​រថយន្ត​ដ៏​ទំនើប​ដែល​ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សាកល​របស់​ក្រុមហ៊ុន Mercedes-Benz ជាដើម​ផងដែរ​។​

 
​ក្រៅតែពី​ជួសជុល​បាន​គ្រប់​កំហូច​របស់​ប្រភេទ​រថយន្ត​ប្រណីត Mercedes Benz អ្នកជំនាញ​ជួសជុល​រថយន្ត​នៅ​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន Star Auto Cambodia ក៏​អាច​ជួសជុល​រថយន្ត​ម៉ាក​ផ្សេង​ផងដែរ ដូចជា Luxus, BM, Audi, និង​រថយន្ត​ម៉ាក Pouch ជាដើម​។ បើតាម​តំណាង​ក្រុមហ៊ុន Star Auto​ក្រុមហ៊ុន មាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន MB ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។ 


 
​លើសពីនេះ អ្នកជំនាញ​ជួសជុល​របស់​ក្រុមហ៊ុន​មានបទពិសោធន៍​ធ្វើការ​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ព្រមទាំង​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​ជួសជុល​ពី​ក្រុមហ៊ុន​ដៃគូ​នៅក្នុង​ប្រទេស​សិង្ហ​បុរី ប្រទេស​ថៃ និង​ប្រទេស​អេ​មី​រ៉ា​ត អារ៉ាប់​រួម​។​
 
​ដូច្នេះ ប្រសិនបើ​រថយន្ត​រប​ស់លោក​អ្នកមាន​បញ្ហា និង​កំហូច​ផ្សេងៗ រោង​ជាង​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន ស្តារ អូ​តូ ជា​ជម្រើស​របស់លោក​អ្នក​។ សូម​អញ្ជើញ មក​ទទួលយក​សេវាកម្ម​ជួសជុល និង​ថែ​ទាំង​រថយន្ត​ប្រកបដោយ​គុណភាព ជំនាញ និង​ការធានា ពី​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ស្ថិត នៅ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ដើម្បី​ឲ្យ​លោកអ្នក និង​ក្រុមគ្រួសារ​អ្នកទទួលបាន​នូវ​ផាក​សុកភាព និង​សុវត្ថិភាព​រាល់ពេល​ធ្វើដំណើ​រ​៕





© រក្សាសិទ្ធិដោយ thmeythmey.com