រថយន្ត
អន្តរជាតិ
បុរស​វេ​លស៍​ម្នាក់​ត្រូវ​ពិន័យ​ដោយសារ​ដឹក​រថយន្ត​មួយទៀត​នៅលើ​ដំបូល​
02, Sep 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​លោក Glyndwr Wyn Hughes ជនជាតិ​វេ​លស៍​អាយុ​៥១​ឆ្នាំ ត្រូវបាន​កាមេរ៉ា​ថត​ឃើញថា លោក​បាន​បើករថយន្ត ដោយ​ដាក់​រថយន្ត​មួយទៀត​នៅលើ​ដំបូល នៅ​តំបន់ឧស្សាហកម្ម​មួយ​ក្នុង​ក្រុង Aberystwyth តាំងពី​ចុងខែ​មីនា មក​។​

 
​តាម​រូបភាព​វីដេអូ​ដែល​ផ្សាយ​ដោយ ITV លោក Hughes បាន​បើករថយន្ត​ម៉ាក Volkswagen Passat ដោយ​ដាក់​រថយន្ត​ម៉ាក Skoda Octavia មួយទៀត​នៅលើ​ដំបូល នា​វេលា​ម៉ោង​១០​ព្រឹក​នៅ​មណ្ឌល​ឧស្សាហកម្ម Glan yr Afon​។ តុលាការក្រុង Aberystwyth បាន​បញ្ជាក់ថា ទង្វើ​បែបនេះ អាច​ឈានដល់​ការបង្ក​គ្រោះថ្នាក់ និង​របួសស្នាម​ដែល​មិន​នឹកស្មាន​ដល់​។​
 
​លោក Hughes ត្រូវបាន​ពិន័យ​ដោយ​ការដក​៣​ពិន្ទុ​នៅលើ​បណ្ណ​បើកបរ​របស់ខ្លួន រួមទាំង​ទឹកប្រាក់​សរុប​ប្រមាណ​១៩៥​ផោន (​ជិត​២៤០​ដុល្លារ​អាមេរិក​) ផងដែរ​។ 
 
​ទាក់ទង​ករណីនេះ មន្ត្រីប៉ូលិស​ប្រចាំ​តំបន់ Dyfed-Powys បានបញ្ជាក់​នៅក្នុង Twitter របស់ខ្លួន​ថា ទោះបីជា​គេ​មិនអាច​រំកិល​រថយន្ត​ទី​ពីរ​ដោយ ប៉ុន្តែ​ទង្វើ​ដូច​លោក Hughes មិន​ត្រូវមាន​អ្នកយក​គំរូ​តាម​នោះឡើយ ដោយ​មានតែ​រថយន្ត​ជំនាញ ឬ​រថយន្ត​ស្ទួ​ច​ប៉ុណ្ណោះ ដែល​អាចធ្វើ​ទៅបាន និង​មាន​សុវត្ថិភាព​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com