ជាតិ
លោក Mikami Mashiro ឯកអគ្គរាជទូត​តែងតាំង​ថ្មី​របស់​ជប៉ុន មកដល់​កម្ពុជា​ហើយ
02, Sep 2019 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (Mikami Masahiro) បាន​មកដល់​កម្ពុ​ជាកា​លពី​ថ្ងៃទី​១ ខែកញ្ញា បន្ទាប់​ត្រូវ​រដ្ឋាភិបាល​ជប៉ុន​តែងតាំង​ជា​ឯករាជ​ទូត​ថ្មី​ប្រចាំ​កម្ពុជា បន្ត​ពី លោក ហ៊ី​ដេ​ហ៊ី​សា អូ​រី​ណូ​អ៊ូ​ជី​(Hidehisa Hironouchi)​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថានទូត​ជប៉ុន​។​

​ឯកអគ្គរាជទូត​តែងតាំង​រូបនេះ បាន​លើកឡើងថា​៖ «​ខ្ញុំ​មាន​កិត្តិយស និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង បានមក​កាន់​ប្រទេស​កម្ពុជា​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​ប្រទេស​ជប៉ុន និង​ជា​ប្រទេស​ដែលមាន​វប្បធម៌​ដ៏​អស្ចារ្យ​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ជួប​ជាមួយ​លោក លោកស្រី ក្មួយៗ និង​ទស្សនា​ទីកន្លែង​នានា​នៅ​ប្រទេស​កម្ពុជា​»​។ 
 
​មុន​ការតែងតាំង​នេះ លោក ម៉ាសា​ហ៊ី​រ៉ូ មាន​តួនាទី​ជា​ជំនួយការ​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​ការិយាល័យ​កិច្ចការ​ច្បាប់​អន្តរជាតិ នៃ​ក្រសួងការបរទេស​ជប៉ុន​។​
 
​កាលពី​ថ្ងៃទី​១៣ ខែសីហា ស្ថាន​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន ក៏បាន​រៀបចំ​អាហារ​ពេល​ល្ងាច​ដើម្បី​អបអរ និង​ជូន​ដំណើរ​លោក ម៉ាសា​ហ៊ី​រ៉ូ ផងដែរ​៕

Tag:
 ទូត​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com