ជាតិ
រដ្ឋាភិបាល រើស​ប៉ូលិស​១៧០០​នាក់​បន្ថែម​
03, Sep 2019 , 8:29 am        
រូបភាព
​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ជ្រើសរើស​នគរបាលជាតិ​បន្ថែម​១៧០០​នាក់  ក្នុង​ក្របខណ្ឌ​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​អនុក្រឹត្យ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចេញ​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៩​។


 
​អនុក្រឹត្យ បញ្ជាក់ថា ការជ្រើសរើស​មន្ត្រីនគរបាល​នេះ គឺជា​តម្រូវ​ការចាំបាច់ សម្រាប់​ការងារ​ការពារ​សន្តិសុខ​ជាតិ ថែរក្សា​សណ្តាប់ធ្នាប់​សាធារណៈ និង សុវត្ថិភាព​សង្គម​។ ម​ន្រី្ត​នគរបាល​ដែល​បាន​ជាប់​ក្របខណ្ឌ​ថ្មី​នេះ នឹងត្រូវ​ទទួល​ប្រាក់បៀវត្សរ៍​និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ ដោយ​គិត​ចាប់ពី​ពេល​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​ដំបូង​នៃ​វិជ្ជាជីវៈ​នគរបាលជាតិ​៕  

Tag:
 ជ្រើសរើស​
  ម​ន្រី្ត​នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com