ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា-ម៉ាឡេស៊ី បំបាត់ការយកពន្ធត្រួតគ្នាលើប្រាក់ចំណូល និងបន្តសហការលើវិស័យទេសចរណ៍
03, Sep 2019 , 9:58 am        
រូបភាព
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក មហាធៀ មហាម៉ាត់
ជំនួបរវាងសម្តេច ហ៊ុន សែន និង លោក មហាធៀ មហាម៉ាត់
កម្ពុជា-ម៉ាឡេស៊ី បានចុះហត្ថលេខាជាមួយគ្នាលើឯកសារពីរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និង លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។



ឯកសារទីមួយ គឺ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាលើប្រាក់ចំណូល ការគេចវេសពន្ធ និង ការចៀសវាងពន្ធ ដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជា និង លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

ឯកសារទីពីរ គឺអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោក Saifuddin Abdullah។

Tag:
 កម្ពុជា-ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com