ជាតិ
លោក មហា​ធៀ បាន​សញ្ញាបត្រ​កិត្តិយស Honorary Fellowship Award ពី RUPP
03, Sep 2019 , 10:15 am        
រូបភាព
លោក ជេត ជាលី (ស្តាំ) ប្រគល់សញ្ញាបត្រកិត្តិយសដល់ លោក មហាធៀ នៅ RUPP ថ្ងៃទី ២ កញ្ញា (FB-Mahathir)
លោក ជេត ជាលី (ស្តាំ) ប្រគល់សញ្ញាបត្រកិត្តិយសដល់ លោក មហាធៀ នៅ RUPP ថ្ងៃទី ២ កញ្ញា (FB-Mahathir)
ដោយ:
​ក្រោយ​បញ្ចប់​កិច្ចសន្ទនា​ពិសេស​អស់​រយៈ​ជាង​១​ម៉ោង​កន្លះ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ទទួលបាន​សញ្ញាបត្រ​កិត្តិយស «Honorary Fellowship Award» ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី​២ កញ្ញា​។

 
​ការប្រគល់​សញ្ញាបត្រ​កិត្តិយស​នេះ ត្រូវបាន​ប្រគល់​ដោយ​លោក ជេ​ត ជាលី សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)​។ ជាការ​តបស្នង លោកនាយក​រដ្ឋមន្ត្រី មហា​ធៀ ក៏បាន​ប្រគល់​សៀវភៅ​មួយ​ក្បាល ក្រោម​ចំណងជើង​ថា «A Doctor in the House: The Memoirs of Tun Dr. Mahathir Mohamad» ជូន​ដល់​លោក​បណ្ឌិត ជេ​ត ជាលី វិញ​ផងដែរ​។​
 
​កាលពីឆ្នាំ១៩៦៧ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដែលកាលណោះជាសាកលវិទ្យាល័យភូមិន្ទខ្មែរ ធ្លាប់​បានប្រគល់​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស (Honorary Doctorate Award) ដល់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ក្វាន់​យូ​។ 
 
​សូមបញ្ជាក់ថា មេដឹកនាំ​វ័យ ៩៤​ឆ្នាំ​រូបនេះ កំពុង​ធ្វើ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពោលគឺ​ចាប់ផ្តើម ពីថ្ងៃ​ទី ២-៤ ខែ កញ្ញា​៕



© រក្សាសិទ្ធិដោយ thmeythmey.com