អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​! សម្រាប់​អ្នក​ចង់​រៀន​ចាប់​ប្លង់​ថតរូប​ស្អាត​បែប​អាជីព ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា​
03, Sep 2019 , 3:10 pm        
រូបភាព
ដោយ: ថ្មីៗ
«​ចេះ​មកពី​រៀន មានមក​ពី​រក​» គឺជា​សុភាសិត​ខ្មែរ ដែល​អាច​ប្រើប្រាស់​គ្រប់​ស្ថានការណ៍​។ ដូចគ្នានេះដែរ​បើ​ចង់​ថតរូប​ស្រស់ស្អាត​បែប​លក្ខណៈ​អាជីព ចាំបាច់​បំផុត ត្រូវ​សិក្សា​លម្អិត​អំពី​ការចាប់​ប្លង់​ថតរូប​។ យោងតាម​គេហទំព័រ​ហ្វេ​ស​បុក OPPO Photography Academy (OPA) បាន​ង្ហា​ញ​អំពី​គន្លឹះ​ចាប់​ប្លង់​ថតរូប​ងាយៗ ៤​ចំណុច ដែល​អ្នក​គួរ​យល់ដឹង​ដើម្បី​ថតរូប​ឲ្យ​បាន​ស្អាត ដោយ​ពុំ​ចាំបាច់​ចំណាយ​ថវិកា​។
 
​ខាងក្រោម​នេះ​ជា​គន្លឹះ​ងាយៗ​ទាំង​៤​ចំណុច​នោះ​៖ 
 
១.  ចែក​ប្លង់​ថត​ចែកជា​បី (Rule of Third):


 
​ដំបូង​អ្នក​ត្រូវ​ចែក​ប្លង់​ថត​ជា​បី​ភាគ​បញ្ឈរ និង​ជា​បី​ភាគ​ផ្ដេក ហើយ​ដាក់​វត្ថុ ឬ​មុខ​មនុស្ស ដែលជា​ប្រធានបទ​សំខាន់ នៃ​រូបភាព​របស់​អ្នក​នៅលើ​ចំណុចប្រសព្វ មួយ​ក្នុងចំណោម​ចំណុចប្រសព្វ​ទាំង​បួន នៃ​ខ្សែ​ចែក​ប្លង់​នោះ ដើម្បី​ឲ្យ​រូបភាព​របស់​អ្នក​មើលទៅ​មាន​ភាព​ទាក់ទាញ​ជាង​ធម្មតា​។ បន្ថែម​ពីនេះ អ្នក​ក៏​គួរ​ចាប់​ប្លង់ ដោយ​ដាក់​កន្លែង​ជួបគ្នា​រវាង​ផ្ទៃមេឃ និង​ដី ឲ្យ​ស្របទៅនឹង​ខ្សែបន្ទាត់​ចែក​ប្លង់​ផ្ដេក ជា​បី​នោះ​ផងដែរ​។​
 
២. ចាប់​ប្លង់​ឲ្យ​មាន​ភាព​ស៊ីមេទ្រី​គ្នា (Symmetry):


 
​រូបភាព ដែលមាន​ភាព​ស៊ីមេទ្រី គឺជា​រូបភាព​ដែល​ទាក់ភ្នែក គួរ​ឲ្យ​ចង់​មើល និង​ពេល​មើលទៅ​មាន​លំនឹង​ល្អ​។ ដូច្នេះ​នៅពេល​ថតរូប អ្នក​អាច​ព្យាយាម​រក​ប្លង់​ណា ឲ្យ​ថត​ចេញមក មាន​លក្ខណៈ​ជា​ស៊ីមេទ្រី ពោលគឺ ស៊ីមេទ្រី​បែប​ផ្ដេក ឬ​បញ្ឈរ​ក៏បាន​។​
 
៣. ប្រើប្រាស់​ខ្សែបន្ទាត់ ដើម្បី​ដឹកនាំ​ភ្នែក​អ្នកមើល​ទៅកាន់​រក​មុំសំ​ខាន់​នៃ​រូបភាព (Leading Lines):


 
​អ្នក​អាច​ប្រើប្រាស់​ខ្សែ​នៅក្នុង​ប្លង់​ថតរូប​របស់​អ្នក ដើម្បី​ទាក់ទាញ​ភ្នែក​អ្នកមើល ពី​គែម​នៃ​ប្លង់​នីមួយៗ​ទៅកាន់​មុខ​មនុស្ស ឬ​វត្ថុ ដែលជា​ប្រធានបទ​(​មុំ​)​សំខាន់ ក្នុង​រូបភាព​របស់​អ្នក​។ ខ្សែ ដែល​បាន​និយាយ​នោះ អាចជា​ផ្លូវថ្នល់ ផ្លូវ​រទេះភ្លើង ផ្លូវ​ដើរ ឬ​ជា​អ្វី​ក៏ដោយ ដែលមាន​រាង​ជា​បន្ទាត់ ឬ​ខ្សែ​ស្មើរ ដែល​អាច​ឲ្យ​ច្នៃប្រឌិត​ប្រើប្រាស់​វា​បាន​។ 
 
៤. ប្រើប្រាស់​ស៊ុម​ក្នុង​រូបភាព​របស់​អ្ន​ក (Frame within Frame):


 
​ចុងបញ្ចប់ អ្នក​អាច​ថតរូប ឫ វត្ថុ​ផ្សេងៗ ដែលមាន​រាងដូចជា​គែម​ស៊ុម​រូបថត ដោយ​ដាក់​ប្រធានបទ​សំខាន់​ក្នុង​រូបថត​របស់​អ្នក​នៅក្នុង​ស៊ុម​នោះ អាចជា​បង្អួច​ឡាន បង្អួច​ផ្ទះ ទ្វារ ដើមឈើ​សងខាង ឬ​វត្ថុ​អ្វី​ក៏បាន ដែល​មើលទៅ​អាចមាន​រាង​ចតុកោណកែង ឬ​ការ៉េ​ជាដើម​។ 

តោះ​ដើម្បី​ជាក់ច្បាស់​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖ 
 

 ឬ Page Facebook ផ្លូវការ​របស់ OPA https://www.facebook.com/oppoacademykh/
 
​គួររំលឹកថា វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការថតរូប ដែល​ហៅ​កាត់​ថា OPA របស់​ក្រុមហ៊ុន OPPO ត្រូវបាន​បង្កើតឡើង ក្នុង​គោលបំណង​ផ្តល់​ចំណេះដឹង បទពិសោធន៍ គន្លឹះ​ថ្មីៗ ស្តីពី​ការថត​រូបភាព​ស្អាត ដល់​អ្នក​មិនទាន់​ចេះ ឬ​ចេះ​ថតរូប​ស្ទើរៗ តាមរយៈ​វីដេអូ​បង្រៀន​ខ្លីៗ ស្តីពី​គន្លឹះ​សំខាន់ៗ​ក្នុងការ​ថតរូប​ស្អាត ដោយ​អ្នក​ថតរូប​អាជីព ដូច្នេះ​នៅចាំ​អី​ទៀត សូម​តាមដាន​ជាមួយនឹង Page OPA ទាំងអស់គ្នា​៕  
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com