ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
បេះដូងដើរយឺតមានផលវិបាកអ្វីដែរទេ? 
×![]()
ចង្វាក់របស់បេះដូងមនុស្សពេញវ័យដែលលោតធម្មតាក្នុងពេលសម្រាកនោះគឺពី ៦០ ទៅ១០០ដងក្នុងមួយនាទី។ បើសិនជាអ្នកមានបញ្ហាបេះដូងដើរយឺតវិញគឺបេះដូងលោតតិចជាង ៦០ដងក្នុងមួយនាទី។
អាការៈបេះដូងដើរយឺតអាចជាបញ្ហាមួយធ្ងន់ធ្ងរបើសិនជាបេះដូងមិនអាចផ្តល់ការផ្គត់ផ្គង់ឈាមដែលមានអុកស៊ីសែនគ្រប់គ្រាន់ដើម្បីចិញ្ចឹមរាងកាយ។ យ៉ាងណាមិញ អ្នកខ្លះក៏មិនមានរោគសញ្ញា ឬផលប៉ះពាល់អ្វីដែរនៅពេលពួកគេមានបញ្ហាបេះដូងដើរយឺត។
ចំពោះផលវិបាកនៃអាការៈបេះដូងដើរយឺតដែលមិនបានព្យាបាលនោះគឺអាស្រ័យទៅតាមភាពដើរយឺតរបស់បេះដូង កន្លែងដែលមានបញ្ហាចរន្តអគ្គិសនីក្នុងបេះដូង និងការខូចខាតផ្សេងៗដែលកើតឡើងលើបេះដូងផ្ទាល់។
បើសិនជាអាការៈបេះដូងដើរយឺតពិតជាបង្កជារោគសញ្ញាអ្វីមួយមែននោះ ផលប៉ះពាល់វាអាចនឹងកើតឡើងដែរដូចជា៖
• ឧស្សាហ៍ដួលសន្លប់
• ខ្សោយបេះដូង
• អាចស្លាប់ភ្លាមៗដោយសារតែបេះដូងឈប់ដើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com