ជាតិ
រថយន្ត​ដឹកឈើ​១០​គ្រឿង​ទៀត ដែល​រកឃើញ​នៅ​ស្រុក​សំឡូត នឹងត្រូវ​ដុត​កម្ទេចចោល​
04, Sep 2019 , 3:03 pm        
រូបភាព
រូបភាពពី AKP
រូបភាពពី AKP
​ភ្នំពេញ​៖​រថយន្ត​ដឹកឈើ​១០​គ្រឿង​ទៀត នឹងត្រូវ​ដុត​កម្ទេចចោល បន្ទាប់ពី​អាជ្ញាធរ​រកឃើញថា រថយន្ត​ទាំងនេះ ប្រើប្រាស់​ដឹកឈើ​ខុសច្បាប់​។  សមត្ថកិច្ច​រកឃើញរ​ថ​យន្ត​ទាំងនេះ នៅក្នុង​ព្រៃ​នៃ​ភូមិសាស្ត្រ ចន្លោះ​ឃុំ​ស៊ុ​ង និង​ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​។​


 
​លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា រថយន្ត​ដែល​កម្លាំង​កងរាជអាវុធហត្ថ​រកឃើញ​នេះ ត្រូវបាន​បំបែក​ជា​ផ្នែកៗ​ហើយ ដើម្បី​យកទៅ​កម្ទេចចោល​។​
 
«​កម្លាំង​កងរាជអាវុធហត្ថ កំពុង​ត្រៀម​ដុត​ក​ម្ទេ​ខ​រថយន្ត​១០​ដែល​រកឃើញ​នៅ​ស្រុក​សំឡូត​។​ចំពោះ​ដុតចោល​នៅពេលណា រង់ចាំ​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ជា​អ្នកសម្រេច​។ » នេះ​បើតាម​ការបញ្ជាក់​របស់ លោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថ្ងៃទី​៤​កញ្ញា ឆ្នាំ​២០១៩​។ 
​ពាក់ព័ន្ធ​រថយន្ត​ទាំង​១០​គ្រឿង​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​សង្ស័យថា ជា​របស់​ក្រុមហ៊ុន​រ័ត្ន​សម្បត្តិ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​។​
 
​សូមបញ្ជាក់ថា គិត​មកដល់ពេលនេះ អាជ្ញាធរ បាន​ដុត​កម្ទេច​មធ្យោបាយ​ដឹកជញ្ជូន​ឈើ​ជាង​២០០​គ្រឿង​ហើយ ដោយ​ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​កែច្នៃ​ដូចជា ប៉ា​កុង សាំ​យ៉ុង និង ឡុង​គ្រី​ស័​រ ជាដើម​។ ក្រៅពី​រថយន្ត ក៏​នៅមាន​ម៉ូតូ​កែច្នៃ​មួយចំនួនទៀត ដែល​ត្រូវបាន​ដុត​កម្ទេចចោល​ដែរ​៕ 
 

Tag:
 រថយន្ត​ដឹកឈើ
© រក្សាសិទ្ធិដោយ thmeythmey.com