អត្ថបទពាណិជ្ជកម្ម
Mobility Blockchain MVL ចាប់ផ្តើម​ដំណើរការ​កម្មវិធី «​រង្វាន់​លើកទឹកចិត្ត MVL» លើ​កម្មវិធី TADA
04, Sep 2019 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកប្រើប្រាស់​អាច​ទទួល​បាន​ពិន្ទុ​MVL​អាស្រ័យ​លើ​ចម្ងាយ​នៃ​ការធ្វើដំណើរ​និង​ការវាយតម្លៃ​ពិន្ទុ​MVL​អាច​ផ្លាស់ប្តូរ​ទៅជា​MVL​បាន​នៅ​ថ្ងៃមុខ​នេះ​ជាការ​ដាក់​ដំណើរការ​ដ៏​ជោគជ័យ​មួយ​នៅ​ប្រទេស​កម្ពុជា​បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​និង​វៀតណាម​។
 
MVL Foundation បានប្រកាស​កាលពី​ថ្ងៃទី​៤ ខែឧសភា ថា កម្មវិធី​Mobility Blockchain MVL ដែលជា​កម្មវិធី​រង្វាន់​លើក​លើ​កម្មវិធី TADA​ត្រូវបាន​រួចរាល់​ជាស្រេច​។ MVL បានដាក់​កម្មវិធី​នេះ​ឲ្យ​ប្រើប្រាស់​ជា​ស្ថាប​ពរ​នៅ​ប្រទេស​សិង្ហ​បុរី​និង​វៀតណាម​នៅក្នុង​ឆ្នាំនេះ ហើយនឹង​មាននៅ​ក្នុងប្រទេស​កម្ពុជា​នៅ​ថ្ងៃទី ០៥ នេះ​។ ការដាក់​ឲ្យ​ប្រើប្រាស់​នេះ​មានន័យថា​កម្មវិធី​រង្វាន់​លើកទឹកចិត្ត​MVL​ត្រូវបាន​ប្រើប្រាស់​លើ​សេវាកម្ម​របស់​TADA​នៅ​ប្រទេស​ទាំង​៣​។ 


 
MVL មាន​គោលបំណង​បង្កើត​ប្រព័ន្ធ​អេកូ​នៃ​ចល័តភាព​ដែលមាន​តម្លាភាព​និង​អាច​ជឿ​ទុកចិត្តបាន​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា blockchain​។ នៅក្នុង​ប្រព័ន្ធ​អេកូ​របស់​MVL ទិន្នន័យ​ទាំងអស់​ត្រូវបាន​គ្រប់គ្រង​ប្រកបដោយ​តម្លាភាព រួមទាំង​ផ្តល់ជូន​ការលើកទឹកចិត្ត​ដល់​អ្នកប្រើប្រាស់​ដែល​បានរួម​ចំណែក​ក្នុង​ប្រព័ន្ធ​អេកូ​របស់​MVL​។​
 
​អ្នកប្រើប្រាស់ TADA ស្រាប់​នឹង​ទទួលបាន 'MVL Points' ដោយយោង​ទៅតាម​ហេតុផល​នៃ​ការលើកទឹកចិត្ត​សម្រាប់​ការប្រើ​សេវាកម្ម TADA ដោយ​មិនចាំបាច់​ចូលទៅក្នុង MVL ។ កម្រិត MVL របស់​អ្នកប្រើប្រាស់​នឹងត្រូវ​បាន​កំណត់ដោយ​ផ្អែកលើ​ចំនួន​ពិន្ទុ​ដែល​ទទួលបាន ហើយ​អត្ថប្រយោជន៍​ដែល​ត្រូវបាន​ផ្តល់ជូន​ក៏​នឹងមាន​ផ្សេងៗ​ពីគ្នា​អាស្រ័យ​ទៅតាម​កម្រិត​នីមួយៗ​ដែរ​។​


 
​អ្នកបើកបរ TADA អាច​ទទួលបាន​ពិន្ទុ MVL ដោយ​ស្វ័យប្រវត្តិ​ដោយ​គ្រាន់តែ​ដឹក​អ្នកដំណើរ​របស់ TADA ហើយនឹង​ទទួលបាន​ពិន្ទុ​បន្ថែម​សម្រាប់​ការទទួលយក​ការ​កក់​ការធ្វើដំណើរ​នៅក្នុង​តំបន់​ជាក់លាក់​មួយចំនួន​។​
 
​លើសពីនេះទៅទៀត​អ្នកដំណើរ​របស់ TADA ក៏​អាច​ទទួលបាន​ពិន្ទុ MVL ដោយ​ស្វ័យប្រវត្តិ​រាល់​ការ​ជិះ​លើ សេវាកម្ម​របស់​TADA និង​ពិន្ទុ MVL​បន្ថែម​សម្រាប់​ការវាយតម្លៃ​អ្នកបើកបរ​។​
 
​ចាប់តាំងពី​ខែកុម្ភៈ MVL Foundation បានធ្វើការ​សាកល្បង​ថា​តើ​ទិន្នន័យ​របស់​TADA​ត្រូវបាន​រក្សាទុក​និង​វិភាគ​បានល្អ​ហើយ​ឬ​នៅ ហើយ​ថា​តើ​ការលើកទឹកចិត្ត​នេះ​សមស្រប​ឬទេ​ដើម្បី​បង្កើត​ប្រព័ន្ធ​អេកូ​MVL នៅលើ​កម្មវិធី​TADA​នៅ​ប្រទេស​សិង្ហ​បុរី​។ 


 
​ប្រព័ន្ធ​លើកទឹកចិត្ត​នេះ​បានទទួល​ភាពជោគជ័យ​ដោយ​អ្នកប្រើប្រាស់​ប្រមាណ​មួយ​ភាគ​បួន​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កម្មវិធី​រង្វាន់​លើកទឹកចិត្ត​MVL​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​និង​ប្រទេស​វៀតណាម​។ នេះ​បានបង្ហាញ​ឲ្យ​ឃើញថា បច្ចេកវិទ្យា​Blockchain ដែល​ទាក់ទង​ទៅនឹង​ប្រព័ន្ធ​រង្វាន់​នេះ​ពិត​ជាមាន​ប្រជាប្រិយភាព​សម្រាប់​ទាំង​អ្នកបើកបរ​និង​អ្នកដំណើរ​។​
 
​ឥ​ទ្បូ​វ​នេះ អ្នកប្រើប្រាស់​កម្មវិធី​TADA​នៅ​ប្រទេស​កម្ពុជា​ក៏​នឹង​អាច​ប្រើប្រាស់​ប្រព័ន្ធ​លើកទឹកចិត្ត​នេះដែរ ដើម្បី​ជួយ​លើកស្ទួយ​ប្រព័ន្ធ​អេកូ​MVL​។​
 

​រូបភាព​ខាងឆ្វេង​: ពិន្ទុ​MVL​ដែល​សន្សំ​បាន​នៅលើ​កម្មវិធី​TADA/ រូបភាព​ខាងស្តាំ​: តម្លៃ​នៃ​ពិន្ទុ​MVL​ដែល​សន្សំ​បាន​នៅលើ​កម្មវិធី​TADA
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com