ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា បញ្ជូន​ទ័ព​៣៦០​នាក់​ទៀត ទៅ​រៀន​នៅ​វៀតណាម​
04, Sep 2019 , 8:19 pm        
រូបភាព
ពិធីសំណេះសំណាលជាមួយសិក្ខាកាមយោធាកម្ពុជា មុនចេញទៅវៀតណាម (រូបពីក្រសួងការពារជាតិ)
ពិធីសំណេះសំណាលជាមួយសិក្ខាកាមយោធាកម្ពុជា មុនចេញទៅវៀតណាម (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​សិក្ខាកាម​យោធា​កម្ពុជា​៣៦០​នាក់​បន្ថែមទៀត ត្រូវបាន​ជ្រើសរើស​និង​បញ្ជូនទៅ​សិក្សា​នៅ​វៀតណាម សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ភួង ស៊ី​ផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ចូលរួម​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សិក្ខាកាម​ទាំងនោះ កាល​ព្រឹក​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៩ មុននឹង​ពួកគេ ចាក​ចេញទៅ​វៀតណាម​។


 
​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុផាត នាយករង​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួងការពារជាតិ ថ្លែង​ក្នុង​ពិធី​នោះ​ថា ឆ្នាំ​សិក្សា​២០១៩-២០២០ សិក្ខាកាម​យោធា​កម្ពុជា​សរុប មាន​២៨៩៣​នាក់ ដែល​ត្រៀម​ចេញទៅ​សិក្សា​នៅ​វៀតណាម​។ លោក បន្តថា សិក្ខាកាម​យោធា​កម្ពុជា​សរុប មាន​២៩២៧​នាក់ ដែល​បាន​ទៅ​សិក្សា​នៅ​វៀតណាម ក្នុង​ឆ្នាំ​២០១៨-២០១៩ ដោយ​ក្នុងនោះ មាន​ខ្លះ បានបញ្ចប់​ការសិក្សា​ហើយ និង​អ្នកខ្លះ កំពុង​បន្ត​សិក្សា​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍  ភួង ស៊ី​ផាន លើកឡើងថា សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ ចំនួន​នាយទាហាន ដែល​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស មានការ​កើនឡើង និង​មានការ​សម្រិតសម្រាំង​ខ្លាំង​បំផុត​។ លោក បញ្ជាក់ថា សិក្ខាកាម ដែល​ត្រូវបាន​ជ្រើសរើស​និង​បញ្ជូនទៅ​សិក្សា​នៅក្រៅ​ប្រទេស គឺជា​យោធា​វ័យក្មេង មាន​សុខ​ភាពល្អ  គោរព​វិន័យ មាន​និទ្ទេស​ល្អ​ក្នុង​សិក្សា និង មាន​និ​ទេ្ទ​ស​ខ្ពស់​ក្នុងការ​បំពេញការងារ​នៅតាម​បណ្តា​អង្គភាព​របស់ខ្លួន​៕
 

Tag:
 ​កម្ពុជា​
  វៀតណាម​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com