អត្ថបទពាណិជ្ជកម្ម
ចង់​ឈ្នះ​ទឹកប្រាក់​សុទ្ធ​១០០​លាន​រៀល សូម​រួសរាន់​ទៅយក​ពាក្យ​ដោយ​ឥតគិតថ្លៃ​!
04, Sep 2019 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​បេក្ខជន បេ​ក្ខ​នារី ដែលមាន​បំណង​ចង់​បញ្ចេញ​សមត្ថភាព​សំឡេង​ក្នុង​កម្មវិធី The Mask Singer Cambodia អាចមក​ទទួលយក​ពាក្យ​សុំ​ចូលរួម​ប្រឡង ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃនេះ​តទៅ នៅ​ហាង​លក់​ទូរស័ព្ទដៃ​ដែលមាន​ស្លាក​សញ្ញា OPPO ដែល​នៅក្បែរ​ផ្ទះ​របស់​លោកអ្នក​ជាងគេ​។ ក្រៅពីនេះ លោកអ្នក​ក៏​អាច​ទទួលយក​ពាក្យ​សុំចូល​រួម​ប្រឡង​ដោយ​ឥតគិតថ្លៃ​នៅក្នុង Studio ហង្ស​មាស ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ភ្នំពេញ ជាន់​ទី​៤ បាន​យ៉ាង​ងាយស្រួល​ផងដែរ​។
 
The Mask Singer Cambodia គឺជា​កម្មវិធី​ថ្មី ប្លែក ជា​លើកដំបូង​តែមួយគត់ ក្រោម​ការសហការ​គ្នារ​វាង​ក្រុមហ៊ុន​ធំ​ចំនួន​ពីរ គឺ ហង្ស​មាស និង ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ប្រចាំ​នៅ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា ដែល​វា​គឺជា​កំពូល​កម្មវិធី​ប្រឡង​ច្រៀង​សម័យ Digital ប្លែក​ពី​គេ​តម្រូវ​ឲ្យ​បេក្ខជន​ទាំងអស់​ច្រៀង​ដោយ​ពាក់​របាំងមុខ ទៅតាម​ស្ទីល​របស់​ពួកគេ   រៀងៗ​ខ្លួន និង ធ្វើការ​បង្ហាញ​សមត្ថភាព​ពិត ដោយ​ការបញ្ចេញ​សម្លេង​ពិត​របស់​ពួកគេ​នៅលើ​ឆាក​តន្ត្រី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ​ដ៏​ទំនើប នៅមុខ​មហាជន​រាប់លាន​នាក់​។​


 
​សូមបញ្ជាក់ថា មកដល់ពេលនេះ កម្មវិធី​ប្រឡង​ចម្រៀង​បែប Digital “The Mask Singer Cambodia”  ដែល​បាន​ឧបត្ថម្ភ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន OPPO  បានចាប់ផ្តើម​ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​បន្តបន្ទាប់​ផ្តើម​ចាប់ពី​៖
 
- ខេត្តសៀមរាប នៅ​ផ្សារ​ហេ​រី​ថេ​ក (The Heritage Walk ) កាលពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ ២០១៩ និង​ទើបតែ​បញ្ចប់​ប្រកបដោយ​ភាពជោគជ័យ និង ទទួលបាន​ការគាំទ្រ​ខ្លាំង  
 
- នៅ​ខេត្តតាកែវ​កាល​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅក្នុង​សកលវិទ្យា​ល័យ បៀ​ល​ប្រាយ ហើយ​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​មហាជន និង អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន OPPO គ្រប់​ស៊េរី​តែម្តង​។​
 
- សម្រាប់​វគ្គ​ជម្រុះ​នៅ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០១៩ នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទី​រួម​ខេត្តកំពង់ចាម នៅក្នុង     សណ្ឋាគារ LBN Asian ដែលមាន​ប្អូនៗ​យុវវ័យ​ចូលរួម​ច្រើន​កុះករ​។ 
 
-​សម្រាប់ ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ស្អែក​នេះ​នឹងមាន​កម្មវិធី​ប្រគុំ​តន្ត្រី The Mask Singer Tour Concert ដោយមាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស​ចាប់ពី​ម៉ោង​៨​យប់​តទៅ​ដែលមាន​ការចូលរួម​ពី​កំពូល​តារាចំរៀង អ្នកនាង ពេជ្រ សោភា​, លោក Step, កញ្ញា រ៉េត ស៊ូ​ហ្សា​ណា ដែលជា   តារា​តំណាង​ទូរស័ព្ទដៃ OPPO ព្រមទាំង​តារាចំរៀង​ល្បីៗ​ជាច្រើន​នាក់​ទៀត​។ 
 
- សម្រាប់​វគ្គ​ជម្រុះ​នៅ​ខេត្តបាត់ដំបង នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ ស្ទឹង​សង្កែ ដូច្នេះ​ប្អូនៗ​សូម​រួសរាន់​ឡើង ទៅយក​ពាក្យ​ប្រឡង​ដោយ​មិន​គិតថ្លៃ​ឡើយ​។  
 
-​សម្រាប់​វគ្គ​ជម្រុះ​នៅ​រាជធានី​ភ្នំពេញ​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ភ្នំពេញ ជាន់​ទី​៤​។ 


 
​អាស្រ័យហេតុនេះ​សម្រាប់​អ្នក​ពុំទាន់​បានមក​ទទួល​ពាក្យសុំ​ចូលរួម​ប្រឡង The Mask Singer Cambodia ដោយ​ឥតគិតថ្លៃ សូម​ប្រញាប់​រួសរាន់​អញ្ជើញ​មកកាន់​ហាង​លក់​ទូរស័ព្ទដៃ OPPO ដែរ​នៅក្បែរ​លោកអ្នក​ជាងគេ រឺក៏ នៅ​ក្រុមហ៊ុន​ហង្ស​មាស​ផ្ទាល់​។ សូមកុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ​កន្លងផុតទៅ​ឲ្យ​សោះ ព្រោះ ជ័យលាភី​ដែល​ឈ្នះ​ចុងក្រោយ​នឹង​ទទួលបាន​ទឹកប្រាក់​សុទ្ធ​ដល់​ទៅ 100,000,000​រៀល (១​រយ​លាន​រៀល​)  ប្រមាណ​ជា​២​ម៉ឺ​៥​ពាន់​ដុល្លា​អាមេរិក ថា​មិនត្រូវ​អាចមាន​រង្វាន់​ទូរស័ព្ទដៃ​ទំនើបៗ​ពី OPPO បន្ថែមទៀត​ក៏​ថា​បាន​។ សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ OPPO ដូចជា​៖ 
 
​ចុច like Facebook : https://bit.ly/33XLZcs
 
​ចុច Follow Instagram : https://bit.ly/2ZsPjg0
 
​ចុច​សាប់​លើ​រូប​កណ្តឹង YouTube : https://bit.ly/2Zqgq7C 







(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com