ជាតិ
ទឹកទន្លេមេគង្គ-ស្ទឹងត្រែង មានកម្ពស់ជិត១១.៦០ម៉ែត្រ លើសពីកម្រិតប្រុងប្រយ័ត្ន
× ទឹកទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង មានកម្ពស់រហូតដល់១១.៥៩ម៉ែត្រ នាថ្ងៃទី៥កញ្ញានេះ។ យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។ កម្ពស់នេះ គឺលើសពីកម្រិតប្រុងប្រយ័ត្ន ក្នុងកម្ពស់ត្រឹម១០.៧០ម៉ែត្រ។
ជាមួយគ្នានេះ ទឹកទន្លេមេគង្គ ខេត្តក្រចេះ មានកម្ពស់ទឹក២១.៦៧ម៉ែត្រ ដែលជិតដល់កម្រិតប្រុងប្រយ័ត្នក្នុងកម្ពស់២២ម៉ែត្រ ផងដែរ។
បើតាមការព្យាករណ៍កម្ពស់ទឹកតាមស្ថានីយជលផលរបស់ក្រសួងធនធានទឹកដដែល ចាប់ពីថ្ងៃទី៦-៨កញ្ញា ឆ្នាំ២០១៩ ទន្លេមេគង្គ-ស្ទឹងត្រែង និងក្រចេះ នឹងបន្តហក់ឡើងរហូត។ នៅថ្ងៃទី៦កញ្ញា ទន្លេគង្គ-ស្ទឹងត្រែង មានកម្ពស់ទឹក១១.៨៨ម៉ែត្រ និងក្រចេះ មាន២២.១៥ម៉ែត្រ។ ថ្ងៃទី៧កញ្ញា ទន្លេមេគង្គ-ស្ទឹងត្រែងមានកម្ពស់ទឹក១១.៩៦ម៉ែត្រ និងក្រចេះមានកម្ពស់ទឹក២២.៤៣ម៉ែត្រ។ សម្រាប់ថ្ងៃទី៨កញ្ញា ទន្លេគង្គ-ស្ទឹងត្រែងមានកម្ពស់ទឹកធ្លាក់ចុះបន្តិចវិញត្រឹម ១១.៩០ម៉ែត្រ ប៉ុន្តែទន្លេគង្គ-ក្រចេះ នូវបន្តឡើងក្នុងកម្ពស់ទឹក ២២.៦១ម៉ែត្រ៕
Tag:
ឧតុនិយម
ទន្លេមេគង្គ
ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com