ញាំ​ចេក​ច្រើន​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ទេ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ញាំ​ចេក​ច្រើន​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​ដែរ​ទេ​?
05, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​មួយចំនួន​និយាយថា អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ចេក​ដើម្បី​ជីវិត​រស់នៅ​បើសិនជា​អ្នក​ចង់​សម្រក​ទម្ងន់​។ ម្យ៉ាងវិញទៀត អ្នកខ្លះ​និយាយថា វា​បែរជា​ធ្វើ​ឲ្យ​កាន់តែ​ធាត់​ទៅវិញ​។


 
​ដូច្នេះ​យើង​មិនអាច​និយាយបានថា ទស្សនៈ​មួយណា​ត្រឹមត្រូវ​ទេ ប៉ុន្តែ​ខាងក្រោម​នេះ​គឺជា​អ្វីដែល​អ្នក​អាច​ពិចារណា​បន្ថែម​បាន​។ 
 
​ការពិត​នោះ​គឺ​វា​មាន​ជាតិ​ស្ករ​ច្រើន​
​ប្រហែលជា​អ្នក​ធ្លាប់​ដឹង ឬ​អាន​ពីមុន​ហើយ​ថា ផ្លែ​ចេក​មាន​ជាតិ​ស្ករ​ខ្ពស់​។ មែនហើយ វា​គឺជា​ការពិត​។ ឧទាហរណ៍ មួយ​កូនចាន​ចង្កឹះ​នៃ​ផ្លែ​ប៉ោម​ដែល​ចិត​ស្លាយៗ​មានតែ ៦០​កាឡូរី​ទេ​តែ​ផ្លែ​ចេក​វិញ​មាន​ច្រើនជាង ១៣០​កាឡូរី​ទៅទៀត​។ គ្រប់គ្នា​ដឹង​ហើយ​ថា របប​អាហារ​ដែលមាន​កាឡូរី​ខ្ពស់​គឺ​មិនល្អ​ឡើយ ជាពិសេស​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​តែម្តង ព្រោះ​វា​អាច​បំ​លែង​ទៅជា​ខ្លាញ់​ក្នុង​រាងកាយ​បាន​។ 
 
​ជាតិ​សរសៃ​ជួយ​បំបាត់​បញ្ហា​អវិជ្ជមាន​បាន​
 
​ទោះបីជា​យ៉ាងណាក៏ដោយ យក​ល្អ​គួរតែ​ចាំ​ថា ផ្លែ​ចេក​មាន​របស់​ច្រើនជាង​ស្ករ​ទៅទៀត​។ ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម ម៉​ង់​ហ្គា​ណេ​ស វីតាមីន C និង B គឺជា​អ្វី​ដែលមាន​ច្រើន​ក្នុង​ផ្លែ​ចេក ហើយ​ក៏មាន​ប្រយោជន៍​ខ្លាំង​ដែរ​។ ក្រៅពីនេះ ជាតិ​សរសៃ​ក៏​អ៊ីចឹង​ដែរ​។ តាមពិតទៅ ជាតិ​សរសៃ​ដែលមាន​ក្នុង​ផ្លែ​ចេក អាចជួយ​កាត់បន្ថយ​ការ​ញ៉ាំ​ច្រើន​បាន ហើយក៏​ល្អ​ចំពោះ​សុខភាព​ច្រើន​ទៀតផង​។ 

​អ្វីដែល​គួរ​ពិចារណា​
 
​យោងទៅតាម​អ្នកជំនាញ​ខាង​កាយ​សម្ពន្ធ​បាន​ឲ្យ​ដឹងថា វា​គឺជា​រឿង​ដ៏​អស្ចារ្យ​មួយ​ដែល​អ្នក​ប្រើការ​ញ៉ាំ​ផ្លែ​ចេក​ជំនួស​ការ​ញ៉ាំ​អាហារ​ផ្សេង​។ អ្វីដែល​សំខាន់​គឺ វា​ជា​វិធី​ងាយស្រួល​ក្នុងការ​សម្រក​ទម្ងន់​បើសិនជា​អ្នក​ញ៉ាំ​ផ្លែ​ចេក​ជំនួស​ការ​ញ៉ាំ​នំ​ដូ​ណាត​។​
 
​ការជ្រើសរើស​ទម្លាប់​ញ៉ាំ​អាហារ​កាន់តែ​ផ្តល់​សុខភាព​គឺជា​រឿង​កាន់តែ​សំខាន់​បើសិនជា​អ្នក​ចង់​សម្រក​តាមរយៈ​ការ​ញ៉ាំ​ផ្លែ​ចេក​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ផ្សេងៗ​ទៀត​ដែល ដែល​អ្នក​គួរតែ​បញ្ចូល​ផ្លែ​ចេក​ទៅក្នុង​របប​អាហារ​ក្នុង​កម្រិត​មធ្យម​៖
 
•​ ​ផ្លែ​ចេក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ 
•​ ​ការ​ញ៉ាំ​អាហារសម្រន់​ប្រភេទ​ផ្លែ​ចេក​នៅ​ម៉ោង​គេង គឺអាច​អនុវត្តបាន​គ្រប់គ្នា ជាពិសេស​អ្នក​ដែល​គេង​មិន​លក់ ឬ​ដោយសារតែ​ថប់​អារម្មណ៍ ឬ​ស្ត្រេ​ស​ខ្លាំង​
•​ ​ការ​ញ៉ាំ​ផ្លែ​ចេក​ជា​ទៀងទាត់ អាច​ជួ​យំ​បាត់​បញ្ហា​ទល់លាមក​បាន ដោយសារតែ​វា​មាន​ជាតិ​សរសៃ​ខ្ពស់​
•​ ​ខណៈពេលដែល​ផ្លែ​ចេក​មាន​ជាតិ​ស្ករ​ខ្ពស់ជាង​ផ្លែឈើ​ដទៃ តែ​ការ​ញ៉ាំ​វា​មិន​អាចធ្វើ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ឡើយ ដោយសារតែ​ជាតិ​សរសៃ​របស់​វា​អាចជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​បាន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com