កុមារា ហេ​វិ​ន ប៉ង​ធ្វើ​គ្រូបង្រៀន​ភាសា​អង់គ្លេស ឬ​អ្នកជំនួញ (ភាគបញ្ចប់)
English-Français
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
កុមារា ហេ​វិ​ន ប៉ង​ធ្វើ​គ្រូបង្រៀន​ភាសា​អង់គ្លេស ឬ​អ្នកជំនួញ (ភាគបញ្ចប់)
05, Sep 2019 , 10:01 am        
រូបភាព
​ភ្នំពេញ​៖ ជាមួយ​អំណោយទាន​ពី​ធម្មជាតិ កុមារា ភូ​ន ហេ​វិ​ន អាចនិយាយបាន​៤​ភាសា ក្នុងនោះ​មាន ភាសា​ខ្មែរ ចិន អង់គ្លេស និង​អាលឺម៉ង់​។ តែ​ភាសា​អាលឺម៉ង់ កុមារ​រូបនេះ ចេះ​តិចតួច​ទេ​។ មាន​អត្តចរិត​ប្លែក​ខុសពី​ក្មេង​ដទៃ កុមារ ហេ​វិ​ន មិនបាន​រៀន​ភាសា​អង់គ្លេស​ត្រឹមត្រូវ​នៅ​សាលា​ជាមួយ​គ្រូបង្រៀន​ច្រើន​ឡើយ តែ​គាត់​ព្យាយាម​រៀន​ភាសា​អង់គ្លេស​ដោយ​ខ្លួនឯង តាម​យូ​ធូប ឬ​ដោយ​លេង ហ្គេម​ដែល​និយាយ​ជា​ភាសា​អង់គ្លេស​។ ក្រៅពី​ពេលវេលា​សិក្សា​នៅ​សាលា​ថ្នាក់​ភាសា​ខ្មែរ កុមារា ភូ​ន ហេ​វិ​ន តែងតែ​ចំណាយពេល​៣​ម៉ោង ជា​រៀងរាល់ថ្ងៃ តាំងពី​រូបគេ​នៅ​តូច​ដើម្បី​សិក្សា​ភាសា​អង់គ្លេស​តាម​យូ​ធូប ដោយ​មើល​វីដេអូ​កំប្លែង វីដេអូ​តុក្កតា វីដេអូ​ផ្សេងៗ​ជា​ភាសា​អង់គ្លេស​។ បើ​និយាយ​ពី​ចំណង់​ចំណូលចិត្ត​វិញ កុមារ​រូបនេះ មាន​ទម្លាប់​ដូច​មនុស្សពេញវ័យ​ដូច្នោះ​ដែរ​។ ហេ​វិ​ន មាន​កាលវិភាគ​រៀន​ត្រឹមត្រូវ មាន​ពេលវេលា​ហាត់ប្រាណ ខុសពី​ក្មេង​ដទៃៗ​ដែល​មិនសូវ​គិតគូរ ឬ​ខ្លះ​មិនទាន់​ដឹង​ពី​ចំណង់​ចំណូលចិត្ត​ខ្លួនឯង​យ៉ាងណា​នោះ​ផង​។ នាពេល​អនាគត កុមារ ហេ​វិ​ន ចង់​ក្លាយខ្លួនជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ឬ​ជា​អ្នកជំនួញ​។



សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស​ជា​ភាសា​អង់គ្លេស (ភាគបញ្ចប់) ​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេ​ឡិ​ត្រូ​និក Thmeythmey.com និង​កុមារា ភូ​ន ហេ​វិ​ន ខាងក្រោម​នេះ​ដូចតទៅ​៖
 

© រក្សាសិទ្ធិដោយ thmeythmey.com