ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី១២ សិស្សានុសិស្សមានជម្រើសយ៉ាងច្រើន ក្នុងការជ្រើសរើសគ្រឹះស្ថានសិក្សា សម្រាប់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ឈានទៅរកអាជីពក្នុងក្តីស្រមៃពួកគេ។ ប្រសិនបើប្អូនៗសិស្សានុសិស្ស ឬលោកអ្នក ចង់ក្លាយជាគណនេយ្យករ សវនករ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកវិភាគអាជីវកម្ម មន្ត្រីពន្ធដារ ឬជាអ្នកធនាគារដែលពោរពេញដោយសមត្ថភាពម្នាក់នៅថ្ងៃអនាគត យើងខ្ញុំសូមណែនាំលោកអ្នក ឲ្យសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នៅវិទ្យាស្ថាន CamEd Business School។
សម្រាប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) នេះ និស្សិតត្រូវសិក្សារយៈពេល ៤ឆ្នាំ ហើយពួកគេអាចទទួលបានសញ្ញាបត្រ ២ ក្នុងពេលតែមួយ ៖ ទី១. បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ និងទី២. សញ្ញាបត្រអន្តរជាតិអ្នកបច្ចេកទេសផ្នែកគណនេយ្យ (Certified Accounting Technician) ដែលមានការទទួលស្គាល់រហូត ១៨៣ ប្រទេសលើពិភពលោក។
មិនត្រឹមតែប៉ុណ្ណោះ និស្សិតក៏អាចទទួលបានសញ្ញាបត្រផ្នែកពន្ធដារកម្ពុជា និងសញ្ញាបត្រផ្នែកច្បាប់ពាណិជ្ជកម្ម ដែលនឹងអនុញ្ញាតឲ្យពួកគេ មានសមត្ថភាពបំពេញការងារជាអ្នកប្រឹក្សាផ្នែកពន្ធដារ និងច្បាប់ពាណិជ្ជកម្មបានផងដែរ។
និស្សិតនឹងត្រូវសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដែលស្របតាមស្ដង់ដារគណនេយ្យ របាយការណ៍ហិរញ្ញវត្ថុស្ដង់ដារអន្តរជាតិ (IFRS) និងកម្មវិធីសិក្សាស្របតាម និងបំពេញតម្រូវការ IFAC។ ហើយទាំងសញ្ញាបត្រ និងកម្មវិធីសិក្សា នៅវិទ្យាស្ថាន CamEd Business School គឺមានការទទួលស្គាល់ជាអន្តរជាតិ ដោយសមាគមគណនេយ្យករអន្តរជាតិ ACCA ដែលមានទីតាំងនៅចក្រភពអង់គ្លេស។
CamEd Business School គឺជាគ្រឹះស្ថានថ្នាក់ឧត្តមសិក្សាមួយនៅប្រទេសកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងឈានមុខជាងគេក្នុងមុខជំនាញហិរញ្ញវត្ថុ និងគណនេយ្យ។ លើសពីនេះ CamEd គឺជាអ្នកផ្តល់ការអប់រំ The Association of Chartered Certified Accountants (ACCA) ដំបូងគេបង្អស់ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជាផងដែរ។ វិទ្យាស្ថានធុរកិច្ចមួយនេះ បានចាប់ផ្តើមផ្តល់ការអប់រំដល់និស្សិតកម្ពុជា សម្រាប់ជំនាញហិរញ្ញវត្ថុ គណនេយ្យ និងសវនកម្ម ចាប់តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។ សាស្ត្រាចារ្យនៅទីនេះ សុទ្ធសឹងតែជាអ្នកជំនាញ ដែលមានសមត្ថភាព និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
វិទ្យាស្ថាន CamEd មានការទទួលស្គាល់ដោយវិទ្យាស្ថាន CFA (CFA Institute, University Affiliation program) និងការទទួលជាអន្តរជាតិកម្រិត ISO 9001:2015។ ចាប់ផ្តើមទទួលពាក្យសិក្សាចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។ ដូច្នេះប្រសិនបើសិស្សានុសិស្ស ឬលោកអ្នកដែលចង់ចង់ក្លាយជាគណនេយ្យករ សវនករ អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកវិភាគអាជីវកម្ម មន្ត្រីពន្ធដារ ឬជាអ្នកធនាគារដ៏ឆ្នើមនោះ សូមជ្រើសរើសការសិក្សាផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅCamEd និស្សិតនឹងទទួលបានសញ្ញាបត្រអន្តរជាតិដែលមាន ១៨៣ ប្រទេសទទួលស្គាល់។
សម្រាប់ព័ត៌មានបន្ថែម សូមចុចនៅទីនេះ៖
(អត្ថបទពាណិជ្ជកម្ម)