អន្តរជាតិ
ឌូ​ទើ​តេ ច្រានចោល​ការអំពាវនាវ​របស់​ចិន​ឲ្យ​ហ្វីលីពីន​បិទ​ល្បែងភ្នាល់​តាម​អន​ឡាញ​
05, Sep 2019 , 11:30 am        
រូបភាព
ប្រធានាធិបតីហ្វីលីពីនឌូទើតេ និងប្រធានាធិបតីចិន ស៊ី ជិនភីង
ប្រធានាធិបតីហ្វីលីពីនឌូទើតេ និងប្រធានាធិបតីចិន ស៊ី ជិនភីង
​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​០៤ ខែកញ្ញា បានសម្រេច​ចិត្ត​មិន​ហាមឃាត់​លើ​ល្បែងភ្នាល់​តាម​អន​ឡាញ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​។ ការសម្រេចចិត្ត​បែបនេះ ក៏​ជាការ​ច្រានចោល​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​សហការ​លើ​ការលុបបំបាត់​ល្បែងភ្នាល់​ឆ្លង​ប្រទេស​។


 
«​យើង នឹងមិន​អនុញ្ញាត​ឲ្យ​មិន​ការបិទ​អាជីវកម្ម​ភ្នាល់​តាម​អន​ឡាញ​ឡើយ បើទោះបី​ជាមាន​ការងារ​ច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន​ក៏ដោយ​។​» នេះ​ជាស​ម្តី​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ វ័យ ៧៤​ឆ្នាំ ដែល​កាលពី​ចុងឆ្នាំ​២០១៦ បាន​គាំទ្រ​ការផ្តល់​អាជ្ញា​បណ្ណ​លើ​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត​។​
 
​ថ្លែងស​ន្និសិទ​សារព័ត៌មាន​តាម​កញ្ចក់​ទូរទស្សន៍​ជាមួយនឹង​ពាក្យ​ព្រមាន​អ្នកគ្រប់គ្រង​ល្បែង​តាម​អន​ឡាញ​កុំ​ចង់​គេច​ពី​ការបង់ពន្ធ លោក ឌូ​ទើ​តេ បាន​និយាយថា​៖ «​យើង​សម្រេច​ផ្តល់​ផលប្រយោជន៍​ឲ្យ​ប្រទេស ហើយ​ខ្ញុំ​សម្រេច​ថា យើង​ត្រូវការ​វា​។ 
 
​ជាការ​ពិត ក្រុមហ៊ុន​ល្បែងភ្នាល់​តាម​អន​ឡាញ POGOs បាន​ចូលរួម​រកប្រាក់​ចូលក្នុង​កញ្ចប់​ថវិកាជាតិ​របស់​ហ្វីលីពីន​យ៉ាងច្រើន​តាមរយៈ​ការបង់ពន្ធ ជាពិសេស​ក្រុមហ៊ុន​នេះ​បាន​ជួយ​ជំរុញ​សេដ្ឋកិច្ច​ក្នុងស្រុក ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកពី​ចិន និង​ធ្វើ​ឲ្យ​តម្រូវការ​អចលនទ្រព្យ​កើន​ខ្ពស់​។ បើទោះបី POGOs ជា​ក្រុមហ៊ុន​ភ្នាល់​តាម​អន​ឡាញ​ក៏ដោយ តែ​ក្រុមហ៊ុន​មួយ​នេះ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជាជន​ហ្វីលីពីន​លេងល្បែង​ភ្នាល់​ឡើយ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកត្រួតពិនិត្យ​ល្បែងភ្នាល់​ហ្វីលីពីន បាន​សិក្សា​លើ​ការផ្តល់​អាជ្ញាបត្រ​ឲ្យ​ក្រុមហ៊ុន​ល្បែងភ្នាល់​តាម​អន​ឡាញ ៦០​ក្រុមហ៊ុន​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​១៩ ខែសីហា អាជ្ញាធរ​ហ្វីលីពីន ឈប់​ផ្តល់​អាជ្ញា​បណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ល្បែងភ្នាល់​តាម​អន​ឡាញ​ថ្មីៗ​ទាំងអស់​។ សមាជិកសភា​ហ្វីលីពីន និង​រដ្ឋមន្ត្រី​ខ្លះ​លើកឡើងថា ការឈប់​ផ្តល់​អាជ្ញាបត្រ​នេះ គឺជា​គ្រប់គ្រង​ទេសចរណ៍​ជនជាតិ​ចិន ជាពិសេស​គឺ​កំណើន​កម្មករ​ខុសច្បាប់​របស់​ចិន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សន្តិសុខ​សាធារណៈ​។ 
 
​យ៉ាងណាក៏ដោយ ចិន​បាន​សារ​ទរ​ចំពោះ​ចំណាត់ការ​នេះ ហើយ​សង្ឃឹមថា​ហ្វីលីពីន​នឹង​ហាមឃាត់​អាជីវកម្ម​ភ្នាល់​គ្នា​តាម​អន​ឡាញ ដើម្បី​គាំទ្រ​ការលុបបំបាត់​ល្បែងភ្នាល់​គ្នា​ឆ្លង​ប្រទេស​របស់​ចិន​។ ប៉ុន្តែ​តាមរយៈ​ការសិក្សា​របស់​ធនា​គាក​ណ្តា​ល​របស់​ហ្វីលីពីន​បាន​រកឃើញថា ការលុបចោល​ល្បែងភ្នាល់​តាម​អន​ឡាញ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​។ 
 
​សូមបញ្ជាក់ថា​កាលពី​ខែសីហា ប្រទេស​កម្ពុជា​បាន​ហាមឃាត់​លើ​ល្បែងភ្នាល់​គ្នា​តាម​អន​ឡាញ​តាម​ការអំពាវនាវ​រប​ស់​ចិន ដើម្បី​ទប់ស្កាត់​នូវ​ការ​ជំរឹត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​៕
 

Tag:
 ឌូ​ទើ​តេ​
  ហ្វីលីពីន​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com