អ្នកជំនាញ​៖ ខេត្តកណ្ដាល​កំពុងមាន​ភាព​ទាក់ទាញ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ
ជាតិ
សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
អ្នកជំនាញ​៖ ខេត្តកណ្ដាល​កំពុងមាន​ភាព​ទាក់ទាញ​ខ្លាំង​លើ​វិស័យ​អចលនទ្រព្យ
05, Sep 2019 , 12:29 pm        
រូបភាព
​ភ្នំពេញ​៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នូវតែ​ស្ថិតក្នុង​ស្ថាន​ភាពល្អ​នៅឡើយ​នា​ឆ្នាំ ២០១៩ និង​២០២០ ខាងមុខ ខណៈ​តម្រូវ​ការទិញ​ផ្ទះ និង​ដីធ្លី​របស់​ពលរដ្ឋ ដែលមាន​ចំណូល​មធ្យម​បន្ត​កើនឡើង​។ បច្ចុប្បន្ននេះ វិស័យ​អចលនទ្រព្យ​បាន​ពង្រីក​ខ្លួន​នៅ​កាន់​តំបន់​ជុំវិញ​រាជ​ភ្នំពេញ​ជា​បណ្ដើៗ​ហើយ ជាពិសេស​ខេត្តកណ្ដាល ទាំង​គម្រោង​ដី​ឡូ​តិ៍ និង​ផ្ទះល្វែង​។ នេះ​ជាកា​លើកឡើង​របស់​អ្នកជំនាញ​ក្នុង​កម្មវិធី «​ព្រឹត្តិការណ៍​យល់ដឹង​ពី​វិសាលភាព​អចលនទ្រព្យ​» នា​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៩ ។
 
​លោក Thomas O’Sullivan នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Realestate.com.kh បាន​និយាយថា ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ ស្ថានភាព​វិស័យ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា នូវតែ​បន្ត​មាន​ស្ថាន​ភាពល្អ ជាពិសេស​គម្រោង​ផ្ទះល្វែង និង ដី​ឡូ​តិ៍​ជាដើម​។  លោក​បន្តថា គម្រោង​អភិវឌ្ឍន៍​សម្រាប់​ពលរ​ដ្ឋ​មាន​ចំណូល​មធ្យម កំពុងមាន​សន្ទុះ​ខ្លាំង ដូច្នេះ​តំបន់​ជាប់​រាជធានី​ភ្នំពេញ គឺជា​តំបន់​ដែលមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​មួយ​នេះ​។ 
 
​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Realestate.com.kh បាន​និយាយថា ៖« នា​ឆ្នាំ​២០២០ ខាងមុខនេះ ខ្ញុំ​កត់សម្គាល់​ឃើញថា អ្នកវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​បាន​ងាក​ពី​ការអភិវឌ្ឍ​សម្រាប់​អ្នកមាន​ចំណូល​ខ្ពស់ មក​អភិវឌ្ឍន៍​សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម​វិញ​។ ជាក់ស្ដែង KH land បាន​ងាក​មក​វិនិយោគ​លើ​វិស័យ​ដី​ឡូ​តិ៍​នេះ សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម គឺមាន​ចំណុច​ពិសេស​ជាច្រើន​ទាំង តម្លៃ និង​ទីតាំង​»​។​


 
​ដោយ​មើលឃើញ​ពី​សក្តានុពល​ជាច្រើន​នៃ​ខេត្ត​ជាប់​រាជធានី​ភ្នំពេញ ជាពិសេស​ខេត្តកណ្ដាល ដែល​កំពុងមាន​ការរីក​ចម្រើន ទើប​ក្រុមហ៊ុន ខេ អេស លែ​ន KH Land Co,.Ltd សម្រេចចិត្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ដែលជា​គម្រោង​ដ៏​ធំ​មួយ​សម្រាប់​ពលរដ្ឋ​មាន​ចំណូល​មធ្យម ស្ថិត​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល​។ នេះ​ជាការ​អះអាង​របស់លោក ថុ​ន បូរ៉ា ប្រធាន​ក្រុមហ៊ុន ខេ អេស លែ​ន KH Land Co,.Ltd ។​
 
​លោក ថុ​ន បូរ៉ា បាន​បន្ថែមថា គម្រោង​ថ្មី​របស់លោក​មានឈ្មោះ «​ក្រុង​ដី​មាស​» ដែល​វិនិយោគ​លើ​ផ្ទៃដី​សរុប​ចំនួន​៥០​ហិកតា ស្ថិតក្នុង​ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ គម្រោង​ដី​មាស​នេះ មានដូចជា លំនៅដ្ឋាន កន្លែង​លំហែកាយ សួនច្បារ​សាធារណៈ ផ្សារ​ទំនើប ហាង​កាហ្វេ និង​ភោជនីយដ្ឋាន​ជាដើម ជាមួយនឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​ស្តង់ដារ ហើយ​ក្នុងតម្លៃ​សមរម្យ​។ 
 
«​គម្រោង​យើង​នេះ​គឺ​ផ្ដោតទៅលើ​អតិថិជន​ដែលមាន​ចំណូល​មធ្យម ដែល​ស្ថិតនៅក្នុង​ទីតាំង​ដែលមាន​សក្តានុពល​ខ្លាំង មានដូចជា​ជាប់​ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ ៥១ និង​ផ្លូវ​ល្បឿន ហើយ​អ្វីដែល​ពិសេស​នោះ គឺ​តំបន់​នេះ ស្ថិតនៅក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​នឹងត្រូវ​កាត់​ចូល​ក្រុង​ខាងមុខ​ឆាប់ៗ​នេះ​ផងដែរ ព្រោះ​តម្លៃ​យើង​មាន​ចាប់ពី​៨​ពាន់​ដុល្លារ​ឡើងទៅ​»​។ នេះ​ជាការ​អះអាង​របស់លោក ថុ​ន បូរ៉ា ប្រធាន​ក្រុមហ៊ុន ខេ អេស លែ​ន KH Land Co,.Ltd ៕



© រក្សាសិទ្ធិដោយ thmeythmey.com