អត្ថបទពាណិជ្ជកម្ម
វី​សា ពង្រឹង​សុវត្ថិភាព​លើ​ការទូទាត់​ប្រាក់​ដើម្បី​គាំទ្រ​ដំណើរការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ​នៅ​កម្ពុជា​
05, Sep 2019 , 11:44 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​ថ្ងៃទី​៤ ខែកញ្ញា​ឆ្នាំ ២០១៩ - ក្រុមហ៊ុន វី​សា ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ផល​ដែល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក  នៅថ្ងៃនេះ​បានដាក់​ចេញ​នូវ​ផែនទី​សុវត្ថិភាព ផ្លូវ​នៃ​អនាគត​របស់ខ្លួន​សម្រាប់​ប្រទេស​កម្ពុជា ដោយ​គូសបញ្ជាក់​នូវ​វិធីសាស្ត្រ​ដ៏​រឹងមាំ​សម្រាប់​ពង្រឹង​សុវត្ថិភាព​ក្នុងការ​ទូទាត់​នៅ​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុននេះ​។​
 
​ផែនទី​បង្ហាញផ្លូវ​រប​ស់​វី​សា​ផ្តោតលើ​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​មួយចំនួន ដែល​សុវត្ថិភាព មានការ​វិវឌ្ឍន៍​ក្នុង​ល្បឿន​ដូចគ្នា​ជាមួយនឹង​ការផ្លាស់ប្តូ​រលើ​បច្ចេកវិទ្យា​នៃ​ការទូទាត់​របស់​យើង​ដូច្នោះ​ដែរ​។ គំនិត​ផ្តួចផ្តើម​លើ​សុវត្ថិភាព​ទាំងនោះ​រួមមាន​៖
 
•​ ​ទិន្នន័យ​ត្រូវបាន​ការពារ​ដោយ​មិន​ងាយ​ក្លែងបន្លំ​ក្នុង​ពេលធ្វើ​ប្រតិបត្តិការ​។​
•​ ​ការពារ​ទិន្នន័យ ដោយ​អនុវត្ត​គោលការណ៍​សុវត្ថិភាព​ដើម្បី​ការពារ​ទិន្នន័យ​ផ្ទាល់ខ្លួន ក៏ដូចជា​ព័ត៌មាន​លំអិត​អំពី​គណនី​។​
•​ ​បំពាក់​ទិន្នន័យ ដោយ​កំណត់​អត្តសញ្ញាណ​នៃ​ការ​ក្លែងបន្លំ​ដ៏​គួរអោយកត់សម្គាល់​ណាមួយ មុនពេល​វា​កើតឡើង និង​បង្កើន​ទំនុកចិត្ត​ក្នុងការ​អនុម័ត​លើ​ប្រតិបត្តិ​ការដែល​ត្រឹមត្រូវ​។​
•​ ​ផ្តល់​សិទ្ធិអំណាច​ដល់​មនុស្ស​គ្រប់គ្នា រួមទាំង​ម្ចាស់​គណនី​ផ្ទាល់ ភាគី​ទី​បី និង​អាជីវករ ដើម្បីអោយ​ពួកគេ​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការធានា​សុវត្ថិភាព​លើ​ការទូទាត់​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​វី​សា​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “ យើង​មាន​មោទកភាព​ដែល​បានចាប់ផ្តើម​ដាក់ចេញ​នូវ​ផែនទី​សុវត្ថិភាព សម្រាប់​អនាគត​ប្រទេស​កម្ពុជា​។ ការធានា​សុវត្ថិភាព​លើ ប្រព័ន្ធ​ពាណិជ្ជកម្ម​បែប​អេកូ​សាស្ត្រ (commerce ecosystem) គឺជា​អាទិភាព​ចម្បង​របស់​យើង ហើយ​យើង​ចាត់ទុកជា​ការទទួលខុសត្រូវ​រួមគ្នា រវាង​បណ្តាញ​សេវាកម្ម​ទូទាត់ អ្នកប្រើប្រាស់ ធនាគារ និង​រដ្ឋាភិបាល​។ បច្ចេកវិទ្យា​បានផ្តល់​មធ្យោបាយ​ច្នៃប្រឌិត​ថ្មីៗ​ក្នុងការ​បង់ប្រាក់ និង​ទទួល​ប្រាក់ ប៉ុន្តែ​វា​ក៏បាន​នាំមក​នូវ​ហានិភ័យ​ដ៏​ស្មុគស្មាញ​ផងដែរ​។ ដើម្បី​អាច​ដើរ​មួយ​ជំហាន​លឿន​ជាង​ការ​ក្លែងបន្លំ យើង​ត្រូវ​ធ្វើការ​រួមគ្នា​ផ្តល់​សុវត្ថិ​ភាពដូចគ្នា​ជាមួយ​ការវិនិយោគ ដូចដែល​យើង​ធ្វើ​លើ​ការច្នៃប្រឌិត​នានា ដែល​ជំរុញ​ដល់​បទពិសោធន៍​ពាណិជ្ជកម្ម​ថ្មីៗ​ដូច្នេះ​ដែរ​។ ”


 
​ការបង្ហាញ​នូវ​ផែនទី​បង្ហាញផ្លូវ​របស់​វី​សា កើតឡើង​នៅពេលដែល​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​សម្រាប់​ទម្រង់​នៃ​ការទូទាត់​នៅក្នុង​ប្រទេស​កម្ពុជា ជាមួយនឹង​ការ​អភិ​វ​ឌ្ឈ​ផ្សេងៗ​ដូចជា​ការទូទាត់​តាមរយៈ​ទូរស័ព្ទដៃ ដែល​បង្កើន​បទពិសោធ​ន៍​សម្រាប់​អ្នកប្រើប្រាស់​។ យោង​លើ​ការសិក្សា​ស្រាវជ្រាវ​អំពី​ឥរិយាបទ​ក្នុងការ​ទូទាត់​របស់​អតិថិជន​ប្រើប្រាស់​វី​សា​កាត សុវត្ថិភាព​គឺ​ស្ថិត​នៅតែ​ជាការ​ពិចារណា​ចម្បង​សម្រាប់​អ្នកប្រើប្រាស់​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ក្នុងនោះ ៦៧​ភាគរយ​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ នៅពេល​ប្រើប្រាស់​ទូរស័ព្ទដៃ​ដើម្បី​ទូទាត់ ប្រាក់​។​
 
​នៅពេល​សួរ​ជាពិសេស​អំពី​អ្វីដែល​ជាក​ង្វ​ល់​ធំ​បំផុត​ទាំងបី​របស់​ពួកគេ នៅពេល​ប្រើ​ទូរស័ព្ទដៃ​ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់ អតិថិជន​នៅ​ប្រទេស​កម្ពុជា​បាន​និយាយថា ការ​ជ្រុះ​បាត់​ទូរស័ព្ទ ឬ​ទូរស័ព្ទ​ត្រូវបាន​គេ​លួច ឬ​ទូរស័ព្ទ​ត្រូវបាន​គេ​ចូល​លួច​ទិន្នន័យ និង​ប្រឈម​ជាមួយ malware ឬ​ទូ​ស័ព្ទ​ត្រូវបាន​មេរោគ​ចូល​វាយលុក​ជាដើម​។ 


 
​ក្រុមហ៊ុន​វី​សាបាន​ធ្វើការ​ជាមួយ​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហ​កម្មនេះ រួមមាន​ស្ថាប័នហិរញ្ញវត្ថុ អាជីវក អ្នកបង្កើត​ច្បាប់ អ្នកអនុវត្ត​ច្បាប់ និង​ម្ចាស់​គណនី​ផ្ទាល់ ដើម្បី​ទទួលបាន​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព​។ ផែនទី​បង្ហាញផ្លូវ​សុវត្ថិភាព​នាពេល​អនាគត​របស់​វី​សា គឺជា​លទ្ធផល​នៃ​ការពិគ្រោះ​យោបល់ និង​ការ​សហការគ្នា​ដ៏​ទូលំទូលាយ ដែល​ធ្វើឱ្យ​ឯកសារ​នេះ​ក្លាយជា​ឯកសារ​ផ្លូវការ​មួយ​ស្តីពី​ការទូទាត់​ប្រកបដោយ​សុវត្ថិភាព​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​វី​សា​កំពុង​ចែកចាយ​នូវ​ផែនទី​បង្ហាញផ្លូវ​របស់​ខ្លួន​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ធានា​ដល់​ប្រព័ន្ធ​សុវត្ថិភាព​ពាណិជ្ជកម្ម​បែប​អេកូ​សាស្ត្រ​នៅក្នុង​ពិភពលោក ក៏ដូចជា​ធ្វើការ​ជាមួយ​ស្ថាប័ន​ឧស្សាហកម្ម​ធនាគារ​កម្ពុ​ជា ដើម្បី​ជួយ​តម្រែតម្រង់​គំនិត​ផ្តួចផ្តើម​លើ​បញ្ហា​សុវត្ថិភាព​នេះដែរ​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com