ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនី​មួយ​ថៃ Kitchen ត្រៀមខ្លួន​ឡើង​រេញ​លើកដំបូង​នៅ ONE
06, Sep 2019 , 7:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​បន្ទាប់ពី​ធ្វើការ​ខ្លាំងក្លា​ជិត​២​ទសវត្សរ៍​មកនេះ អ្នកលេង​ក្បាច់គុន​មួយ​ថៃ​សញ្ជាតិ​អង់គ្លេស​ដ៏​អស្ចារ្យ Amber Kitchen ឬ​ហៅថា «AK 47» បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​បង្ហាញខ្លួន​លើកដំបូង​នៅ​សង្វៀន​អន្តរជាតិ ONE Championship​។ កីឡាការិនី​រូបនេះ​សន្យា​ចំពោះ​អ្នកគាំទ្រ​ថា​មិន​ធ្វើ​ឲ្យ​ខកចិត្ត​ឡើយ​ពេល​បង្ហាញខ្លួន​លើកដំបូង​នេះ​។ នា​ថ្ងៃ​សុក្រ​ទី ៦ ខែ កញ្ញា នេះ កីឡាការិនី​មកពី Cornwall នឹង​ឡើង​ប៉ះ​ម្ចាស់​ខ្សែក្រវាត់ WMF Muay Thai World Champion កីឡាការិនី Viktoria Lipianska នៅ​សង្វៀន ONE: IMMORTAL TRIUMPH ដែល​រៀបចំ​នៅ​ក្រុង​ហូជីមិញ​ប្រទេស​វៀតណាម​លើកដំបូង​។


 
​ដោយ​កើត​ក្នុង​ត្រកូល​អ្នក​ហាត់​ក្បាច់គុន អ្នកគាំទ្រ​និង អ្នក​ជុំវិញខ្លួន​រំពឹង​លើ​ការបង្ហាញ​ខ្លួន​បានល្អ​ទៅកាន់​ពិភពលោក​របស់ Kitchen​។ Kitchen បាន​ថ្លែងថា​៖«​ខ្ញុំ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​ធ្វើ​បានល្អ​សម្រាប់​អ្នក​រាល់គ្នា​នា​យប់​ថ្ងៃ​ប្រកួត​។ ការរៀបចំ​ខ្លួន​គឺ​ធំ​ជាង​អ្វីៗ​ទាំងអស់​។ បទពិសោធន៍​ខ្ញុំ​ប្រកួត​បាន​ច្រើន​។ ប៉ុន្តែ​ពេល​ខ្ញុំ​ឡើងលើ​រេញ ខ្ញុំ​មិន​គិត​អ្វី​ទាំងអស់​។ ខ្ញុំ​ផ្ដោត​តែ​លើ​ការប្រកួត​មួយ​មុខ​គត់​»​។  


 
Kitchen ដែលជា​ម្ចាស់​ខ្សែក្រវាត់ WBC England Muay Thai Champion មិន​ញញើត​នឹង​គូប្រកួត​ឡើយ​។ កីឡាការិនី​វ័យ​២០​ឆ្នាំ នឹង​ប្រឹង​ឲ្យ​អស់​សមត្ថភាព​តតាំង​នឹង Lipianska នៅលើ​រេញ Phu Tho Indoor បន្ទាប់ពី​ទទួលបាន​ការលើកទឹកចិត្ត​ច្រើន​ក្នុងការ​ហ្វឹកហាត់​។  «​នេះ​ជាការ​ប្រកួត​ដ៏​កម្រ​។ ខ្ញុំ​គិតថា​កម្រិត​របស់​យើង​ប្រហាក់ប្រហែលគ្នា​។ នេះ​ជា​ឱកាស​ដ៏​ល្អ​កម្រ​មាន​។ ខ្ញុំ​ត្រូវធ្វើ​ឲ្យ​អស់ពី​ចិត្ត​ទោះ​វា​ស្ថិតក្នុង​សម្ពាធ​បែបណាក៏ដោយ​»​។ កីឡាការិនី​មកពី Cornwall បាន​បន្ត​បែបនេះ​។ 
 
​លោក Nathan Kitchen ដែលជា​ឳ​ពុក​បង្កើត និង ជា​គ្រូបង្វឹក​ផ្ទាល់​ផង​នោះបាន​រៀបចំ​បច្ចេកទេស​ដល់​កូនស្រី​របស់ខ្លួន​មុនពេល​ជួប​កីឡាការិនី​សញ្ជាតិ​ស្លូ​វ៉ា​គី ហើយ ការប្រកួត​នេះ​ត្រូវគេ​សង្ឃឹមថា​ជក់ចិត្ត​ដិតអារម្មណ៍​។  ព្រោះ​កីឡាការិនី​ទាំងពីរ​សុទ្ធតែជា​អ្នកលេង​លំដាប់​ពិភពលោក​នៃ​ក្បាច់គុន មួយ​ថៃ​។ កីឡាករ​មកពី​ក្លិប Touchgloves Gym បាន​ពន្យល់ថា ៖«​គូប្រជែង​របស់ខ្ញុំ​ជា​កីឡាការិនី​ដ៏​លំបាក​មួយ​និង ខ្លាំង ជាពិសេស​ក្បាច់​ម៉ាត់ និង​កែង បូករួម​ទាំង​ភាព​មោះមុត​លើស​ង្វៀន​ផង​។ ប៉ុន្តែ​ល្បឿន​របស់ខ្លួន​ខ្ញុំ​ជា​គុណសម្បត្តិ​មួយ​។ គេ​[Lipianska] មាន​កម្លាំង​ដៃ​ខ្លាំង និង រហ័ស ប៉ុន្តែ​ខ្ញុំ​ប្រហែលជា​លឿន​ជាង​»​។ 


 
Lipianska មានបទពិសោធន៍​ច្រើនជាង «AK 47»​។ នេះ​ជា​ចំណុច​មានប្រៀប​របស់ Lipianska ប៉ុន្តែ​«AK 47» បញ្ជាក់ថា​វា​មិនមែនជា​រឿង​ថ្មី​នោះទេ​។ កីឡា​កា​រិ​និ​សញ្ជាតិ​អង់គ្លេស​មាន​ក្បាច់​ពិសេស​ដែល​អាច​ទទួល​ជ័យជម្នះ​បាន​។ ជាមួយគ្នា​នោះ Julie Kitchen ដែលជា​ម្ចាស់​ជើងឯក Muay Thai World Champion ចំនួន​១៤​សម័យកាល និង ជា​ម្ដាយបង្កើត​នោះបាន​ត្រលប់​មកជួយ​ណែនាំ​ផ្លូវ​ដល់​កូនស្រី​របស់ខ្លួន​ក្នុងការ​ប្រកួត​លើស​ង្វៀន​ដ៏​ធំ​នេះ​។  Amber Kitche គូសបញ្ជាក់​បែបនេះ ៖«​ប៉ា​របស់ខ្ញុំ​បាន​ជួយ​បង្ហាត់​រាល់ថ្ងៃ កម្លាំង និង ល្បឿន ហើយ​ម៉ាក់​របស់ខ្ញុំ មកជួយ​ឡាំ​គ្នា​ជាមួយ​ខ្ញុំ​ដែរ​»​។ ប៉ា​ម៉ាក់ របស់ Kitchen បាន​ខិតខំ​សំលៀង​ក្បាច់គុន​ដល់​កូន​របស់ខ្លួន​ដើម្បី​ឲ្យ​ក្លាយជា​កីឡាការិនី​ល្អ​បំផុត​ក្នុងការ​ប្រកួត ONE Super Series Muay Thai ទម្ងន់ strawweight ដែល​រៀបចំ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE នៅ​វៀតណាម​។ Kitchen ដាក់​គោលដៅ​អង្រួន​រេញ​នៅ​វៀតណាម និង មនុស្ស​រាប់លាន​នាក់​ជុំវិញ​ពិភពលោក ដែល​តាមដាន​សង្វៀន​អន្តរជាតិ The Home Of Martial Arts​។ Kitchen សង្កត់ធ្ងន់ថា​៖«​គោលដៅ​ធំ​របស់ខ្ញុំ​គឺ ឈ្នះ ខ្សែក្រវាត់ ONE Championship​។ ដូច្នេះ​ខ្ញុំ​រំពឹងថា​សុបិន​អាច​ក្លាយជា​ការពិត​។ ខ្ញុំ​សង្ឃឹម​នាយ​ប់​ថ្ងៃ​សុក្រ​នេះ នឹងដាក់​សម្ពាធ​លើ​គូប្រកួត​តាមរយៈ​ល្បឿន​វ៉ៃ​ចេញ​របស់ខ្ញុំ​។ ហើយ​យើង​ទាំងពីរ​នឹងធ្វើ​ឲ្យ​ការប្រកួត​ល្អមើល​»​។ 
 
​សូម​ទស្សនា​ការផ្សាយ​ផ្ទាល់ ពីស​ង្វៀន ONE: IMMORTAL TRIUMPH នៅ​ថ្ងៃទី ៦ ខែ កញ្ញា ដែល​រៀបចំ​នៅ​ប្រទេស​វៀតណាម​ចាប់ពី​ម៉ោង​៥:៣០ ល្ងាច​តទៅ​តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com