ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនីមួយថៃ Kitchen ត្រៀមខ្លួនឡើងរេញលើកដំបូងនៅ ONE
×
អត្ថបទ៖ ស៊ីធី
បន្ទាប់ពីធ្វើការខ្លាំងក្លាជិត២ទសវត្សរ៍មកនេះ អ្នកលេងក្បាច់គុនមួយថៃសញ្ជាតិអង់គ្លេសដ៏អស្ចារ្យ Amber Kitchen ឬហៅថា «AK 47» បានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅសង្វៀនអន្តរជាតិ ONE Championship។ កីឡាការិនីរូបនេះសន្យាចំពោះអ្នកគាំទ្រថាមិនធ្វើឲ្យខកចិត្តឡើយពេលបង្ហាញខ្លួនលើកដំបូងនេះ។ នាថ្ងៃសុក្រទី ៦ ខែ កញ្ញា នេះ កីឡាការិនីមកពី Cornwall នឹងឡើងប៉ះម្ចាស់ខ្សែក្រវាត់ WMF Muay Thai World Champion កីឡាការិនី Viktoria Lipianska នៅសង្វៀន ONE: IMMORTAL TRIUMPH ដែលរៀបចំនៅក្រុងហូជីមិញប្រទេសវៀតណាមលើកដំបូង។
ដោយកើតក្នុងត្រកូលអ្នកហាត់ក្បាច់គុន អ្នកគាំទ្រនិង អ្នកជុំវិញខ្លួនរំពឹងលើការបង្ហាញខ្លួនបានល្អទៅកាន់ពិភពលោករបស់ Kitchen។ Kitchen បានថ្លែងថា៖«ខ្ញុំទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ ខ្ញុំសង្ឃឹមថាខ្ញុំធ្វើបានល្អសម្រាប់អ្នករាល់គ្នានាយប់ថ្ងៃប្រកួត។ ការរៀបចំខ្លួនគឺធំជាងអ្វីៗទាំងអស់។ បទពិសោធន៍ខ្ញុំប្រកួតបានច្រើន។ ប៉ុន្តែពេលខ្ញុំឡើងលើរេញ ខ្ញុំមិនគិតអ្វីទាំងអស់។ ខ្ញុំផ្ដោតតែលើការប្រកួតមួយមុខគត់»។
Kitchen ដែលជាម្ចាស់ខ្សែក្រវាត់ WBC England Muay Thai Champion មិនញញើតនឹងគូប្រកួតឡើយ។ កីឡាការិនីវ័យ២០ឆ្នាំ នឹងប្រឹងឲ្យអស់សមត្ថភាពតតាំងនឹង Lipianska នៅលើរេញ Phu Tho Indoor បន្ទាប់ពីទទួលបានការលើកទឹកចិត្តច្រើនក្នុងការហ្វឹកហាត់។ «នេះជាការប្រកួតដ៏កម្រ។ ខ្ញុំគិតថាកម្រិតរបស់យើងប្រហាក់ប្រហែលគ្នា។ នេះជាឱកាសដ៏ល្អកម្រមាន។ ខ្ញុំត្រូវធ្វើឲ្យអស់ពីចិត្តទោះវាស្ថិតក្នុងសម្ពាធបែបណាក៏ដោយ»។ កីឡាការិនីមកពី Cornwall បានបន្តបែបនេះ។
លោក Nathan Kitchen ដែលជាឳពុកបង្កើត និង ជាគ្រូបង្វឹកផ្ទាល់ផងនោះបានរៀបចំបច្ចេកទេសដល់កូនស្រីរបស់ខ្លួនមុនពេលជួបកីឡាការិនីសញ្ជាតិស្លូវ៉ាគី ហើយ ការប្រកួតនេះត្រូវគេសង្ឃឹមថាជក់ចិត្តដិតអារម្មណ៍។ ព្រោះកីឡាការិនីទាំងពីរសុទ្ធតែជាអ្នកលេងលំដាប់ពិភពលោកនៃក្បាច់គុន មួយថៃ។ កីឡាករមកពីក្លិប Touchgloves Gym បានពន្យល់ថា ៖«គូប្រជែងរបស់ខ្ញុំជាកីឡាការិនីដ៏លំបាកមួយនិង ខ្លាំង ជាពិសេសក្បាច់ម៉ាត់ និងកែង បូករួមទាំងភាពមោះមុតលើសង្វៀនផង។ ប៉ុន្តែល្បឿនរបស់ខ្លួនខ្ញុំជាគុណសម្បត្តិមួយ។ គេ[Lipianska] មានកម្លាំងដៃខ្លាំង និង រហ័ស ប៉ុន្តែខ្ញុំប្រហែលជាលឿនជាង»។
Lipianska មានបទពិសោធន៍ច្រើនជាង «AK 47»។ នេះជាចំណុចមានប្រៀបរបស់ Lipianska ប៉ុន្តែ«AK 47» បញ្ជាក់ថាវាមិនមែនជារឿងថ្មីនោះទេ។ កីឡាការិនិសញ្ជាតិអង់គ្លេសមានក្បាច់ពិសេសដែលអាចទទួលជ័យជម្នះបាន។ ជាមួយគ្នានោះ Julie Kitchen ដែលជាម្ចាស់ជើងឯក Muay Thai World Champion ចំនួន១៤សម័យកាល និង ជាម្ដាយបង្កើតនោះបានត្រលប់មកជួយណែនាំផ្លូវដល់កូនស្រីរបស់ខ្លួនក្នុងការប្រកួតលើសង្វៀនដ៏ធំនេះ។ Amber Kitche គូសបញ្ជាក់បែបនេះ ៖«ប៉ារបស់ខ្ញុំបានជួយបង្ហាត់រាល់ថ្ងៃ កម្លាំង និង ល្បឿន ហើយម៉ាក់របស់ខ្ញុំ មកជួយឡាំគ្នាជាមួយខ្ញុំដែរ»។ ប៉ាម៉ាក់ របស់ Kitchen បានខិតខំសំលៀងក្បាច់គុនដល់កូនរបស់ខ្លួនដើម្បីឲ្យក្លាយជាកីឡាការិនីល្អបំផុតក្នុងការប្រកួត ONE Super Series Muay Thai ទម្ងន់ strawweight ដែលរៀបចំដំបូងក្នុងប្រវត្តិសាស្ត្ររបស់ ONE នៅវៀតណាម។ Kitchen ដាក់គោលដៅអង្រួនរេញនៅវៀតណាម និង មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលតាមដានសង្វៀនអន្តរជាតិ The Home Of Martial Arts។ Kitchen សង្កត់ធ្ងន់ថា៖«គោលដៅធំរបស់ខ្ញុំគឺ ឈ្នះ ខ្សែក្រវាត់ ONE Championship។ ដូច្នេះខ្ញុំរំពឹងថាសុបិនអាចក្លាយជាការពិត។ ខ្ញុំសង្ឃឹមនាយប់ថ្ងៃសុក្រនេះ នឹងដាក់សម្ពាធលើគូប្រកួតតាមរយៈល្បឿនវ៉ៃចេញរបស់ខ្ញុំ។ ហើយយើងទាំងពីរនឹងធ្វើឲ្យការប្រកួតល្អមើល»។
© រក្សាសិទ្ធិដោយ thmeythmey.com