អត្ថបទពាណិជ្ជកម្ម
យប់​នេះ ស្មា​ត​ហ្វូ​ន​របស់ Nokia ២ ម៉ូ​ឌែ​ល នឹងដាក់​បង្ហាញផ្លូវ​កា​រ​នៅ​អាល្លឺម៉ង់​អមដោយ​ទូរ​សព្ទ​ប៊ូ​តុង ៣ ម៉ូ​ឌែ​ល​ផ្សេងទៀត​
05, Sep 2019 , 4:11 pm        
រូបភាព
ដោយ: ថ្មីៗ
​ដំណឹង​ល្អ​សម្រាប់​ហ្វេ​នៗ​របស់ Nokia និង​បងប្អូន​ដែល​តែងតែ​តាមដាន​ព័ត៌មាន​ជុំវិញ​ពិភព​ស្មា​ត​ហ្វូ​ន ឥឡូវនេះ​ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ Nokia នឹងមាន​ការប្រកាស​ដា​ក់​តាំង​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នូវ​វត្តមាន​ស្មា​ត​ហ្វូ​ន ២ ម៉ូ​ឌែ​ល និង​អម​ជាមួយ​ទូរ​សព្ទ​ប៊ូ​តុង ៣ ម៉ូ​ឌែ​ល​ផ្សេងទៀត​។​

​ការដាក់​ប្រកាស​ជា​ផ្លូវការ​នេះ​នឹង​ធ្វើឡើង​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩ វេលា​ម៉ោង ៩​យប់​នេះ (​ម៉ោង​នៅ​ប្រទេស​កម្ពុជា​) ។ ការដាក់​ប្រកាស​ស្មា​ត​ហ្វូ​ន ២ ម៉ូ​ឌែ​ល ថែម​ជាមួយ​ទូរ​សព្ទ​ប៊ូ​តុង ៣ ម៉ូ​ឌែ​ល​បន្ថែមទៀត​នោះ​ធ្វើឡើង​នៅឯ​ប្រទេស​អាល្លឺម៉ង់ លោកអ្នក​ក៏​អាច​មើល​ការផ្សាយ​ផ្ទាល់​នៅ​ទំព័រ facebook របស់ Nokia (Nokia Mobile)​។​

​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់គ្នា តើ​នឹងមាន​អ្វី​ពិសេស​សម្រាប់​ម៉ូ​ឌែ​ល​ចុងក្រោយ​របស់ Nokia នេះ​?



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com