​សាលា​រាជធានី​ភ្នំពេញ​សន្យា​អនុវត្ត​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) ឲ្យ​ចេញ​ជា​រូបរាង​
ជាតិ
សង្គមជាតិ
​សាលា​រាជធានី​ភ្នំពេញ​សន្យា​អនុវត្ត​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) ឲ្យ​ចេញ​ជា​រូបរាង​
05, Sep 2019 , 8:39 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  ក្នុង​​កិច្ច​ប្រជុំ​គណៈ​កម្មការ​រៀបចំ​ថ្មើរ​ជើង(Walk Street) រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុង​​កិច្ច​ប្រជុំ​គណៈ​កម្មការ​រៀបចំ​ថ្មើរ​ជើង(Walk Street) រូបភាពពី​រដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៥ ខែកញ្ញា បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ផ្លូវ​ថ្មើរជើង (Walk Street) ដោយមាន​ការចូលរួម​ផងដែរ​ពី​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​។ រដ្ឋបាល​រាជធានី បានបង្ហាញ​ការតាំង​ចិត្ត​ថា នឹង​អនុវត្ត​គម្រោង​ផ្លូវ​ថ្មើរជើង​មួយ​នេះ ( Walk Street ) ឱ្យចេញ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​។​



​បើតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) នឹងធ្វើ​ឡើង​នៅតាម​បណ្ដោយ​ទន្លេចតុមុខ​ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ស្ថិតនៅក្នុង​សង្កាត់​វត្តភ្នំ សង្កាត់​ផ្សារកណ្ដាល​ទី​១ សង្កាត់​ផ្សារកណ្ដាល​ទី​២ និង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ផ្លូវ​ថ្មើរជើង (Walk Street) នេះ ក្នុង​គោលបំណង​ជំរុញ​ការអនុវត្ត​គម្រោង​ផ្លូវ​ថ្មើរជើង​មួយ​នេះ ( Walk Street ) ឲ្យ​ចេញ​ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត សម្រាប់​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចូលមក​ទស្សនា​កម្សាន្ត​ក្នុង​រាជធានី​ភ្នំពេញ ជាពិសេស​តំបន់​មាត់ទន្លេ និង​ព្រះបរមរាជវាំង​៕



Tag:
 ឃួ​ង ស្រេង​
 ​សាលាក្រុង​ភ្នំពេញ​
 ​ផ្លូវ​ថ្មើរជើង​
 ​ភ្ញៀវទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com