ជាតិ
សមត្ថកិច្ច​បង្ក្រាប​ហាង​ជួញដូរ​សត្វព្រៃ​២​កន្លែង ដកហូត​អណ្ដើក លលក និង​ចាប​ជាង​៤០០​ក្បាល
05, Sep 2019 , 10:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់លោក អេង ហ៊ី
រូបភាពពីទំព័រហ្វេសប៊ុករបស់លោក អេង ហ៊ី
​ភ្នំពេញ​៖ កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​បង្ក្រាប​ហាង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ពីរ​កន្លែង​នៅ​ខេត្តកំពង់ចាម ដោយ​ដកហូត​បាន​សត្វ​អណ្ដើក លលក និង​ចាប​ជាង​៣០០​ក្បាល កាល​ថ្ងៃទី​៣​កញ្ញា ឆ្នាំ​២០១៩​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។



​លោក អេង ហ៊ី បាន​បញ្ជាក់ថា ហាង​ដែល​អាជ្ញាធរ​បង្ក្រាបបាន​នោះ មានឈ្មោះ ហាក់​សោម ស្ថិតនៅ​ភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដែល​ដកហូត​បាន​សត្វ​លលកទ្រាំង នៅរស់​៣៦​ក្បាល និង​ងាប់​៤២​ក្បាល ,​សត្វ​លលក​បាយ​នៅរស់​៨​ក្បាល ,​ចាប​ស្រូវ​ងាប់​៣៨,៥០​គីឡូក្រាម និង​អណ្តើក​ស្រែ​៧​ក្បាល​។ ទ​កម្លាំង​ជំនាញ​បាន​អប់រំ​និង​ផាកពិន័យ​ម្ចាស់​ហាង ៣៥០​ម៉ឺន​រៀល ចំពោះ​ការប្រព្រឹត្តិ​បទល្មើស​សត្វព្រៃ​នេះ​។

​ចំណែកឯ​ទីតាំង​មួយទៀត​នៅ​ហាង​ម្លប់​ខ្នុរ ដែល​ម្ចាស់​ឈ្មោះ ឆែ វាសនា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ដកហូត​បាន​អណ្តើក​ស្រែ​នៅរស់​១២​ក្បាល និង​អណ្តើក​ស្រែ​២៦៩ ។ ហាង​ម្លប់​ខ្នុរ​នេះ ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។ បច្ចុប្បន្ន​វត្ថុតាង​និង​ម្ចាស់​ហាង ត្រូវបាន​បញ្ជូនទៅ​រដ្ឋ​បាល​ជលផល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕



Tag:
 សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com