FIFA
កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ កីឡាករ​១១នាក់ដំបូង​សម្រាប់ជំនួប​ជាមួយ​ហុង​កុង
05, Sep 2019 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
កែវ សុខសិលា លេងក្នុងតំណែងជាអ្នក​ចាំទី​សម្រាប់ជំនួប​បើក​ឆាកពូល C នៃ​វគ្គជម្រុះ World Cup ជុំទីពីរជាមួយ​ហុង​កុង នា​វេលាម៉ោង​៦ និង​៣០នាទី​ល្ងាចនេះ នៅពហុកីឡដ្ឋាន​ជាតិ។



សម្រាប់​ការ​ប្រកួតនេះ លោក Keisuke Honda និង Felix Damas ប្រើប្រាស់ទម្រង់ ៤-២-៣-១ ។ ហូយ ផល្លីន លេងក្នុងតំណែងប្រយុទ្ធ ដោយមាន​ការសហការជាមួយ ឆេង ម៉េង, សុះ ស៊ូហាណា និង​កែវ សុខផេង។ គួច សុគម្ភៈ និង អ៊ន ចាន់ប៉ូលីន លេងក្នុងតំបន់​បម្រើកណ្តាល។ នៅតំបន់​ការពារ មាន សេត រ៉ស៊ីប, សារ៉េត គ្រីយ៉ា, ប្រធាន​ក្រុម សឿយ វិសាល និង អ៊ុក សុវណ្ណ៕

Tag:
 ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com