ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង និង​ក្រចេះ បន្ត​ហក់​ឡើង​ខ្ពស់​នៅថ្ងៃនេះ​
ជាតិ
ទឹកទន្លេ​មេគង្គ​ស្ទឹងត្រែង និង​ក្រចេះ បន្ត​ហក់​ឡើង​ខ្ពស់​នៅថ្ងៃនេះ​
06, Sep 2019 , 8:43 am        
រូបភាព
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកបានហូរចូលតាមរយៈប្រព័ន្ធលូបញ្ចេញទឹកធ្វើឲ្យមានការលិចនៅតំបន់ជុំវិញផ្សារក្រុងក្រចេះ។ រូបថត ក្រសួងធន​ធានទឹក
នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ទឹកបានហូរចូលតាមរយៈប្រព័ន្ធលូបញ្ចេញទឹកធ្វើឲ្យមានការលិចនៅតំបន់ជុំវិញផ្សារក្រុងក្រចេះ។ រូបថត ក្រសួងធន​ធានទឹក
ទឹកទន្លេ​មេគង្គ ក្នុង​ខេត្តស្ទឹងត្រែង មាន​កម្ពស់​រហូតដល់​១២​ម៉ែត្រ នា​ថ្ងៃទី​៦​កញ្ញា​នេះ​។  កម្ពស់​ទឹក​នេះ បើ​ធៀប​ទៅនឹង​ម្សិលមិញ គឺ​កើនឡើង​ក្នុង​កម្រិត​កន្លះ​ម៉ែត្រ​។ ទន្ទឹមនឹង​គ្នា​នេះ ទឹកទន្លេ មេគង្គ ក្នុង​ខេត្តក្រចេះ ក៏​ឡើង​ក្នុង​កម្ពស់​២២.២០​ម៉ែត្រ​ផងដែរ​។ យោងតាម​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពស់​ទឹក​ក្នុង​ខេត្ត​ទាំងពីរ​នេះ គឺ​លើសពី​កម្រិត​ប្រុងប្រយ័ត្ន​។



​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹក​នេះ​ដដែល​នេះ បាន​បញ្ជាក់ថា ទន្លេមេគង្គ​-​ស្ទឹងត្រែង មាន​កម្រិត​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​ត្រឹម​១០.៧០​ម៉ែត្រ​។ រីឯ​ទន្លេមេគង្គ​-​ក្រចេះ​មាន​កម្រិត​កម្ពស់​ទឹក​ប្រុងប្រយ័ត្ន​ត្រឹម​២០​ម៉ែត្រ​។

​បើតាម​ការព្យាករណ៍​កម្ពស់​ទឹក​តាម​ស្ថានីយ​ជលផល​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​៧​កញ្ញា ឆ្នាំ​២០១៩ ទន្លេមេគង្គ​-​ស្ទឹងត្រែង​នៅ​ចុះ​ស្រក់​វិញ​នៅក្នុង​កម្ពស់​១១.៩៤​ម៉ែត្រ​។ ដោយឡែក មេគង្គ​-​ក្រចេះ នឹង​បន្ត​កើនឡើង​រហូតដល់​កម្ពស់​២០.៤៨​ម៉ែត្រ​៕

Tag:
 ទន្លេមេគង្គ​
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com