ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មនុស្ស​ដែល​ងាយ​នឹង​ឈឺ​គឺ​តែងតែមាន​ទម្លាប់​បែបនេះ​
11, Sep 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការថែរក្សា​សុខភាព​ឲ្យ​បានល្អ​គ្រប់ពេល​គឺជា​រឿង​ងាយស្រួល​ណាស់​។ យើង​អាច​ហាត់ប្រាណ​រាល់ថ្ងៃ និង​ញ៉ាំ​អាហារ​ផ្តល់​សុខភាព ឬ​យើង​នៅតែ​អាចធ្វើ​ឲ្យ​រាងកាយ​នៅ​ត្រជាក់​ទោះបីជា​កំពុង​តែមាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយក៏​ដោយ​។ មនុស្ស​ភាគច្រើន​ជឿថា វិធីសាស្ត្រ​ដ៏​សំខាន់​ដើម្បី​ថែរក្សា​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ​នោះ​គឺ​តាមរយៈ​ការហាត់​ប្រាណ និង​ប្រើ​ថ្នាំ​បំប៉ន​។​



​យ៉ាងណាមិញ បើសិនជា​ធ្វើ​វា​ជ្រុល​ពេក​គឺ​ធ្វើ​ឲ្យ​មាន​ជំងឺ​វិញ​បានដែរ​។ មាន​ទម្លាប់​ប្រចាំថ្ងៃ​ខ្លះ​ដែល​យើង​កំពុងតែ​ធ្វើ ហើយក៏​មិនបាន​ដឹងថា​វា​អាច​នឹងធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ដែរ ដូច្នេះ​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

​កង្វះ​ការ​ញ៉ាំ​អាហារ​ផ្សេងៗ​គ្នា​


​អ្នក​ប្រហែលជា​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​រាល់ថ្ងៃ ប៉ុន្តែ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ប្រភេទ​ដូចៗ​គ្នា​រាល់ថ្ងៃ​ពេក​អាច​នឹង​បណ្តាល​ឲ្យ​ងាយ​កើត​ជំងឺ​បាន​។ រាងកាយ​មនុស្ស​យើង​ត្រូវការ​វីតាមីន និង​ជាតិ​រ៉ែ​ខុសៗ​គ្នា​ទើប​ធ្វើការ​បានល្អ​។ ប្រព័ន្ធ​ភាពស៊ាំ​ពឹងផ្អែក​ទៅលើ​ជីវជាតិ​ច្រើន​ទើប​ធ្វើការ​បានល្អ​។ ជីវជាតិ​ទាំងនេះ​ក៏​ដើរតួនាទី​ប្រឆាំងនឹង​បាក់តេរី និង​វីរុស​ផងដែរ​។ ជាក់​ស្តែក អ្នក​ដែល​កង្វះ​វីតាមីន​ក្នុង​ខ្លួន​គឺ​ងាយ​នឹងមាន​ការបង្ក​រោគ​ក្នុង​ខ្លួន​ណាស់ ព្រោះ​រាងកាយ​មិនអាច​ផលិត​កោសិកា​គ្រាប់​ឈាមស​បាន​។ វីតាមីន E ជួយ​បង្ការ​ជំងឺ​នៅ​ផ្លូវដង្ហើម​។ ដូច្នេះ​អ្វីដែល​អ្នក​គួរ​ធ្វើ​នោះ ត្រូវតែមាន​ការទទួល​ទាន​អាហារ​ច្រើន​ប្រភេទ​ដែលមាន​ជីវជាតិ​ខុសៗ​គ្នា​ឲ្យ​បាន​ច្រើន​។

​សម្ងំ​តែ​នៅក្នុង​ផ្ទះ​


​មនុស្ស​ជាច្រើន​ជឿថា ការ​នៅក្នុង​ផ្ទះ​អាចជួយ​កាត់បន្ថយ​ឱកាស​កើត​ជំងឺ​បាន​។ អ្នកនឹង​មិន​ងាយ​មានការ​បង្ក​រោគ​ដោយ​វីរុស​ដោយសារ​តែមាន​មនុស្ស​ជុំវិញខ្លួន​ច្រើន​។ ទោះបីជា​យ៉ាងណាក៏ដោយ យើង​រស់នៅក្នុង​ពេលវេលា​មួយ​ដែល​អាចធ្វើ​រឿង​ទាំងអស់​ក្នុងផ្ទះ​បាន ហើយក៏​មិនបាច់​ទៅណា​ច្រើន​ដែរ​។​មនុស្ស​មួយចំនួន​ចូលចិត្ត​ធ្វើការ​នៅផ្ទះ និង​ចំណាយពេល​នៅក្នុង​ផ្ទះ​ច្រើន​បំផុត​។ ប៉ុន្តែ​បើសិនជា​អ្ន​កំណាយ​ពេលវេលា​ពីរ​បី​នាទី​ចេញទៅ​ក្រៅ​ផ្ទះ ដើម្បី​ប៉ះ​ពន្លឺព្រះអាទិត្យ​ខ្លះ​ក៏​គ្មានអ្វី​ជា​បញ្ហា​ដែរ​។ មែនហើយ មនុស្ស​ភាគច្រើន​ត្រូវការ​ពន្លឺព្រះអាទិត្យ​ដើម្បី​ផលិត​វីតាមីន D ក្នុង​ខ្លួន​បាន​។ វីតាមីន​ទាំងនេះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​ប្រយោជន៍​ដល់​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ឆ្អឹង​រឹងមាំ​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​រាងកាយ​ខ្វះ​វីតាមីន​មួយ​នេះ យ៉ាងហោចណាស់​អ្នក​គួរតែ​ដើរចេញ​ទៅខាង​ក្រៅ​ផ្ទះ ១៥​នាទី​នៅពេល​ព្រឹក​ទៅ​។

​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​

​វា​គឺជា​ទម្លាប់​ញឹកញាប់​មួយ​ដែល​មនុស្ស​យើង​ភាគច្រើន​តែងតែ​ធ្វើ​។ ពេលព្រឹក​គឺជា​រឿង​ច្របូកច្របល់​មួយ ជាពិសេស​អ្នក​ដែល​រស់នៅក្នុង​របៀបរ​ស់​នៅ​មមា​រញឹក​ច្រើន ប៉ុន្តែ​អាហារ​ពេលព្រឹក​គឺជា​រឿង​សំខាន់​ដែល​អាចជួយ​ឲ្យ​អ្នកមាន​សុខភាព​ល្អ​បាន​។ អាហារ​ផ្តល់​សុខភាព​សម្រាប់​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​អាចជួយ​បង្កើន​ថាមពល​រាងកាយ ប្រព័ន្ធ​ភាពស៊ាំ និង​មិន​ងាយ​ឃ្លាន​ទៀត​។ បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់ ការ​តម​អាហារ​ពេលព្រឹក​គឺជា​រឿង​ដែល​អាក្រក់​បំផុត​។

​ខាំ​ក្រចកដៃ​


​មានរឿង​មួយ​ដែល​និយាយថា ក្មេង​ដែល​ឈឺ​ច្រើន គឺ​ដោយសារតែ​ពួកគេ​ចូលចិត្ត​យកដៃ​កាន់​ចំណី​ដែល​ពួកគេ​ញ៉ាំ​ដោយផ្ទាល់​។ គ្រូពេទ្យ​មិនបាន​ឲ្យ​ដឹងថា​ហេតុអ្វី​បានជា​គេ​ងាយ​នឹងមាន​ជំងឺ​បែបនេះ​ទេ​រហូតដល់​គាត់​រកឃើញថា ក្មេង​ដែលមាន​ជំងឺ​នោះ​គឺ​មិនចេះ​លាង​សម្អាត​ដៃ​ឡើយ​ក្រោយពី​ចេញពី​បន្ទប់ទឹក​។ ដូច្នេះ​ចូរ​ស្រមៃ​ថា នៅពេល​អ្នក​ខាំ​ក្រចកដៃ ទោះបីជា​អ្នក​បាន​លាង​សម្អាត​ដៃ​ពីរ​បី​ដង​ក្នុង​មួយថ្ងៃ​ហើយក៏​ដោយ​។ ក្រចក​អ្នក​អាច​ឲ្យ​បាក់តេរី និង​ភាពកខ្វក់​ជ្រៀតចូល​បាន​ណាស់ ជាពិសេស​វា​អាច​បណ្តាល​ឲ្យ​ជាប់​ដល់​ធ្មេញ​ទៀត​នៅពេល​ជញ្ជក់ ឬ​ខាំ​ក្រចកដៃ​។

​សរុបសេចក្តី​មក តាមរយៈ​ការផ្លាស់ប្តូរ ឬ​លុបបំបាត់​ទម្លាប់​ទាំងអស់​ខាងលើនេះ ពិតជា​អាចជួយ​ឲ្យ​អ្នកមាន​សុខភាព​កាន់តែ​ល្អ​បាន​។ វា​នឹង​ជួយ​កាត់បន្ថយ​ការកើត​ជំងឺ និង​របួស​នានា​បាន​។ រាងកាយ និង​ចិត្តគំនិត​ត្រូវការ​ការថែរក្សា​ច្រើន​។ ទម្លាប់​ញ៉ាំ​អាហារ​មិនល្អ កង្វះ​ការហាត់​ប្រាណ និង​ស្ត្រេ​ស​ច្រើន​ដែលជា​ហេតុផល​នាំ​ឲ្យ​មាន​ជំងឺ​។ យ៉ាងហោចណាស់​គួរតែ​ចំណាយពេល ១៥​នាទី​ក្នុង​មួយថ្ងៃ​ដើម្បី​ហាត់ប្រាណ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com