ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA ៖ អ្នកជំនាញ​ថា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ អាចជួយ​ដល់​កសិករ​កម្ពុជា​
06, Sep 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​កសិករ​កម្ពុជា​មានឱកាស​ច្រើន​ក្នុង​ការនាំចេញ​ផលិតផល​របស់​ពួកគេ​ទៅ​លក់​នៅក្នុង​ទីផ្សារ​នៃ​ប្រទេស​ទាំង​១៦ នៃ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សេដ្ឋកិច្ច​ក្នុង​តំបន់​គ្រប់​ជ្រុងជ្រោយ នៅពេលណា​ដែល​កិច្ចព្រមព្រៀង​នេះ​ចេញ​ជា​រូបរាង​ហើយ នេះ​បើតាម​សម្តី​របស់ លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិជ្ជា​ស្ថាន​ចក្ខុវិស័យ​អាស៊ី​។ លោក វណ្ណា​រិ​ទ្ធ បាន​ថ្លែង​ក្នុង​កម្មវិធី Hello VOA ប្រចាំខែ ស្តីពី​បញ្ហា​អាស៊ាន​ថា អ្វីដែល​សំខាន់​គឺ​រដ្ឋាភិបាល​ត្រូវ «​ធ្វើយ៉ាងណា​ឲ្យ​គាត់​បានទទួល​ព័ត៌មាន​គ្រប់គ្រាន់​។ ដូច្នេះ​តួនាទី​របស់​រដ្ឋ​គឺ​ជួយ​កម្មករ​ទាក់ទង​នឹង​ព័ត៌មាន​ទីផ្សារ​ឲ្យ​បាន​គ្រប់គ្រាន់ កុំ​ឲ្យ​ឈ្មួញកណ្តាល​អុកឡុក​តម្លៃ​កសិកម្ម​»៕



 

© រក្សាសិទ្ធិដោយ thmeythmey.com