អត្ថបទពាណិជ្ជកម្ម
លេង​មែន​ទេ​ន​ហើយ​! OPPO ដាក់​សុទ្ធតែ​កាមេរ៉ា​៤​គ្រាប់​លើ​ត្រកូល A ឆ្នាំ​២០២០ ជាមួយនឹង​ការ Upgrade ដ៏​អស្ចារ្យ
06, Sep 2019 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
អស់​រយៈពេល​ជាង ១០​ឆ្នាំ​កន្លងមកនេះ ក្រុមហ៊ុន OPPO  ខិតខំ​ផ្ចិតផ្ចង់​ច្នៃប្រឌិត​សំរិត​សំ​រាង ស្មា​ត​ហ្វូ​ន OPPO A Series ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត មាន​លក្ខណៈ​ខុសប្លែក​ពីគ្នា មាន​ចំណុចខ្លាំង​រាងៗ​ខ្លួន ទាំង​រូបរាង ល្បឿន កាមេរ៉ា និង ថាមពល​ថ្ម ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​អ្នកប្រើប្រាស់​ជុំវិញ​ពិភពលោក​។

​ជាក់ស្តែង ចាប់តាំងពី​ការចេញលក់​នូវ​ម៉ូ​ដែល OPPO ស៊េរី A ដំបូងបង្អស់​គឺ​ម៉ូ​ដែល A100 នៅលើ​ទីផ្សារ​ប្រទេស​ថៃ​ក្នុងអំឡុង​ឆ្នាំ ២០០៩ ស៊េរី​នេះ​ទទួលបាន​នូវ​ប្រជាប្រិយភាព​ប្លែក និង មាន​សមត្ថភាព​មិនធម្មតា​ពី​មាត់​មួយ​ទៅ​មាត់​មួយ ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដោយសារតែ​គុណសម្បត្តិ​របស់​វា​នៅក្នុង​ការ  ឌី​ហ្សា​ញ លើ​វិស័យ​ថតរូប និង​បច្ចេកវិទ្យា​ថ្ម​ធំ​។



​យុវវ័យ​ភាគច្រើន​បានជ្រើសរើស​យក OPPO A Series ជា​ស្មា​ត​ហ្វូ​ន​ជម្រើស​ដំបូង និង ល្អ​បំផុត​របស់​ពួកគេ​។ ពួកគេ​មិន​ត្រឹមតែ​អាច​រៀន​ពី​របៀប​ប្រើ​ស្មា​ត​ហ្វូ​ន​តាម   រយៈ​បច្ចេកវិទ្យា​ដូចជា កាមេរ៉ា​និង​កម្មវិធី App តែប៉ុណ្ណោះ​ទេ ប៉ុន្តែ ស៊េរី A របស់ OPPO បាន​បញ្ចេញ​នូវ    បច្ចេកវិទ្យា​ទំនើប​ថ្មីៗ  ដើម្បី​ផ្សារភ្ជាប់​ជាមួយនឹង​ភាពទាន់សម័យ ភាព​ស៊ី​វិ​ល័យ ក្នុង​ជីវិត​រស់នៅ និង សង្គម​ការងារ​បន្ថែម​ទៀត​។ 

​តែ​ពេល​ថ្មីៗ​នេះ លេចលឺ​ព័ត៌មាន​បែកធ្លាយ​ពី​សារព័ត៌មាន​ក្នុងស្រុក និង ក្រៅ​ស្រុក​ថា OPPO Series A ឆ្នាំ 2020 នឹង​បង្ហាញខ្លួន ក្រឡុក​នៅលើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន ជាមួយនឹង​សមាសភាព​ច្រើន​ប​ញ្ជូ​ល​គ្នា បង្កើតបានជា​ភាព​អស្ចារ្យ​គ្មាន​ពីរ ដោយ​អាច​នឹង​បំពាក់​កាមេរ៉ា​ក្រោយ​៤​គ្រាប់ (Quad Camera)  មាន​ថាមពល​ថ្ម​ទំហំ 5000mAh ហើយ​និង​មាន RAM ទំហំ 8GB រួម​ជាមួយនឹង​មេម៉ូរី ទំហំ 128GB ដំណើរការ​ដោយ ColorOS 6.1 ដែលមាន​មូលដ្ឋាន​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android Pie ជាមួយនឹង​តម្លៃ​សមរម្យ​។ 



​លក្ខណៈពិសេស​ទាំងអស់​នេះ ពិតជា​ចំណុច​ដ៏​គួរឱ្យ​ទាក់ទាញ​ខ្លាំងណាស់ ហើយ វា​មាន​រហ័ស​នាម​ថា ជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី OPPO A series 2020 ថា​ជា​ស្មា​ត​ហ្វូ​ន “​ថតរូប​ផ្តាច់​ស្រមោល​” រឺ “​ស្មា​ត​ហ្វូ​ន​អច្ឆរិយ​” រឺក៏ “​ស្មា​ត​ហ្វូ​ន​ដែល   តែងតែ​នាំ​ជូន​លោកអ្នក​នូវ​ភាព​ជ័យ​ជំ​នៈ​” ។

​ចុងឆ្នាំ​២០១៩ ហើយ គួ​តែ​ផ្លាស់ប្ដូ​មក​ប្រើ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​៤​គ្រាប់​វិញ​។

​សូម​បញ្ចេញ​មតិយោបល់​នៅ​ខាងក្រោម​នេះ​……..​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ OPPO ដូចជា​៖

​ចុច like Facebook : https://bit.ly/33XLZcs

​ចុច Follow Instagram : https://bit.ly/2ZsPjg0

​ចុច​សាប់​លើ​រូប​កណ្តឹង YouTube : https://bit.ly/2Zqgq7C

(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com