អត្ថបទពាណិជ្ជកម្ម
ទាំងនេះ​ជា​ចំណុច​ដ៏​ពិសេស​អស្ចារ្យ​ផ្សេងទៀត​នៃ​អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 10 និង 10+ …!!
06, Sep 2019 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​០៦ ខែកញ្ញា ឆ្នាំ​២០១៩៖ ធុញ​នឹង​ថ្ម​ឆាប់​អស់​? ធុញ​នឹង​សាក​ថ្ម​យូរ​ក្រពេញ​? តានតឹង​នឹង​ទូរស័ព្ទ​ដើរ​យឺត​? ហើយក៏​ព្រួយបារម្ភ​ខ្លាច​មិនអាច​ផ្ទុក​ឯកសារ ឬ រូបភាព វីដេអូ​អនុស្សាវរីយ៍​អស់​មែន​អត់​? ខ្ញុំ​ពិតជា​ជឿថា​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ប្រាកដជា​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​បទពិសោធន៍​ទាំងអស់នេះ ហើយក៏​មិន​ចង់​ជួប​ទៀត​ដែរ​!! ពេលនេះ​ជាមួយនឹង អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 10 និង 10+ ដែល​កំពុង​តែមាន​វត្ត​មាន​លើ​ទីផ្សារ​កម្ពុជា ជាមួយនឹង​ការគាំទ្រ​ដ៏​ច្រើន​លើសលុប​នេះ​លោកអ្នក​ឈប់​បារម្ភ​ទៀត​ទៅ​!

​ហេតុដូច្នេះ​ហើយ​ទើប​ថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង បាន​លើកយក បណ្តុំ​លក្ខណៈពិសេស​ទី ២

(Performance) បន្ថែមទៀត​ដើម្បីឱ្យ​អ្នកប្រើប្រាស់​បានដឹង​កាន់តែច្បាស់ និង​រីករាយ​ជាមួយនឹង​បទពិសោធន៍​ដែល​ពុំ​ធ្លាប់មាន​នៃ​អធិរាជ​ស្មា​ត​ហ្វូ​ន​ប៊ិក​ដែលមាន​តែមួយ​គ្មាន​ក្នុង​លោក​។ ខណៈ​នេះ​កុំឱ្យ​ប្រិយមិត្ត​ក៏ដូចជា​អតិថិជន​ទាំងអស់​រង់ចាំ​យូរ​សូម​មក​មើល​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​!



* POWER THAT LASTS ALL DAY: ត្រង់ចំណុច​នេះ​ក្រុមហ៊ុន សាម​សុង បានធ្វើការ Upgrade នូវ​អនុភាព​ថាមពល​ថ្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ធំ ប្រើប្រាស់​បានយូរ ដែល​អាចឱ្យ​លោកអ្នក​រីករាយ​ជាមួយ​ការកម្សាន្ត ឬ​បំពេញការងារ​ផ្សេងៗ​របស់លោក​អ្នក​បាន​យ៉ាង​កក់ក្តៅ និង​មាន​ទំនុកចិត្ត​បំផុត​!

* SUPER FAST CHARGING: អ្វី​គ្រប់យ៉ាង​គឺ​សុទ្ធ​តែមាន​ភាព​អស្ចារ្យ និង​ដំណើរការបាន​លឿន​បំផុត​! បច្ចេកវិទ្យា​មួយ​នេះ​គឺ​លោកអ្នក​គ្រាន់តែ​សាក​ថ្ម​តែមួយ​ភ្លែត​ប៉ុណ្ណោះ​តែ​លោកអ្នក​អាច​ប្រើប្រាស់​បានយូរ​ផងដែរ​! (​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជាង​មុន​ខ្លាំង​)!

* HYPER FAST PROCESSOR: ត្រង់ចំណុច​នេះ សាម​សុង បានផ្តល់​ជូន​នូវ 12GB RAM ខណៈដែល​ទំហំ​មេម៉ូរី​អាច​ផ្ទុក​ដល់ 512GB និង​អាច​បន្ថែម​ក្រៅ (SDCard) រហូតដល់ 1T! ត្រង់​ន័យ​នេះ​ហេតុអ្វី​លោកអ្នក​ត្រូវ​ស្ពាយ​កុំព្យូទ័រ​យូរ​ដៃ ឬ (External storage) តាម​ខ្លួន​នោះ​? ពិតណាស់ សាម​សុង ពិតជា​គិតគូរ​យ៉ាង​ល្អឥតខ្ចោះ​ជូន​ដល់​អ្នកប្រើប្រាស់​ទាំងអស់​នាពេល​បច្ចុប្បន្ននេះ​!

​សូមជម្រាបថា Samsung Galaxy Note 10 និង 10+ នៅមាន​ចំណុច​ដែល​អស្ចារ្យ​ជាច្រើន​ជាងនេះទៀត ដូច្នេះ​សូម​អតិថិជន​ទាំងអស់​រង់ចាំ​ទស្សនា​បន្តទៀត​នៅពេល​ដ៏​ឆាប់​ខាងមុខនេះ តើ​មាន​អ្វី​ទៀត​ដែល​ធ្វើ​ឲ្យ​ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិច​នេះ​កាន់តែ​អស្ចារ្យ​? សម្រាប់​ព័ត៌មាន​បន្ថែម​សូម​មក​សាកសួរ និង​ទស្សនា​ដោយផ្ទាល់​នៅតាម​ហាង​លក់​ផលិតផល សាម​សុង ឬ​តំណាង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន​ដែល​ជិត​បំផុត​ទូទាំងប្រទេស​កម្ពុជា ឬក៏​ទំនាក់ទំនង​មកកាន់​លេខ 1800 203 232 ៕







(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com