អន្តរជាតិ
លោក Mugabe អតីតប្រធានាធិបតីស៊ីមបាវ៉េ ស្លាប់​ក្នុងអាយុ៩៥​ឆ្នាំ​នៅសិង្ហបុរី
06, Sep 2019 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Robert Mugabe អតីតប្រធានាធិបតី​ផ្តាច់ការស៊ីមបាវ៉េ បានទទួល​មរណភាព​ក្នុងអាយុ​៩​៥​ឆ្នាំនៅ​មន្ទីរពេទ្យ​ប្រទេស​សិង្ហបុរី។ យោងតាម​ការផ្សាយ​របស់ CNN លោក​ប្រធានាធិបតី​ក្នុងតំណែង​នាពេលបច្ចុប្បន្ន គឺ​លោក Emmerson Mnangagwa បាន​ប្រកាសពី​ដំណឹងមរណភាពនេះ​ដោយផ្ទាល់។



អត្ថបទទាក់ទង


ដំណឹង​ផ្សេងៗ បាន​ផ្សព្វផ្សាយ​ថា អតីត​ប្រធានាធិបតីផ្តាច់ការ​រូបនេះ បាន​ចំណាយ​ពេលទៅ​ព្យាបាលនៅមន្ទីរពេទ្យ​សិង្ហបុរី តាំងពីដើម​ឆ្នាំមក ដោយសារសុខភាព​កាន់តែទ្រុឌទ្រោម។

លោក Mugabe បាន​កាន់អំណាច៣៧​ឆ្នាំ​នៅស៊ីមបាវ៉េ ដោយក្នុងតួនាទីជា​នាយករដ្ឋមន្ត្រីពី​ឆ្នាំ​១៩៨០ដល់ឆ្នាំ​១៩៨៧ និងជាប្រធានាធិបតីពី​ឆ្នាំ​១៩៨៧ ដល់ឆ្នាំ​២០១៧ មុនពេល​ដែល​កងកម្លាំងយោធាធ្វើ​រដ្ឋប្រហារទម្លាក់លោក៕

© រក្សាសិទ្ធិដោយ thmeythmey.com