អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រចាំឆ្នាំ​របស់​បណ្តាញ​អ្នកជំនួញ​អន្តរជាតិ មាន​ពាណិជ្ជករ​ក្នុងស្រុក​ចូលរួម​ជិត​៥០០​នាក់​រួមជាមួយ BNI មកពី​បណ្តា​ប្រទេស​ជាច្រើន​
06, Sep 2019 , 3:13 pm        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ​៖ ជំនួប​អ្នកជំនួញ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ដែល​ហៅ​កាត់​ថា BNI Cambodia បាន​ប្រព្រឹត្ត​ទៅមួយថ្ងៃ​ពេញ កាលពី​ថ្ងៃទី​៣១ ខែសីហា  ឆ្នាំ​២០១៩ នៅក្នុង​ផ្សារ​ទំនើប Aeon Mall Sen Sok City ដោយមាន​សមាជិក​ជា​អ្នកជំនួញ​នៅក្នុង​ស្រុក​ជាមួយ BNI Asean ប្រមាណ​ជាង​៥០០​នាក់​ចូលរួម​ស្វែងយល់​ពី​អាជីវកម្ម និង​ការរៀនសូត្រ​ផ្សេងៗ​ពីគ្នា​។​

​លោក ឡុ​ក ស្មិត​សាម​ឌី នាយក​បណ្តាញ​អ្នកជំនួញ​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា (National Director of BNI Cambodia) បាន​មាន​ប្រសា​សស​ន៍​ថា​៖ « BNI Cambodia ត្រូវបាន​នាំ​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​លើកដំបូង​តាមរយៈ​ការទិញ​សិទ្ធិ​ពាណិជ្ជកម្ម (Franchise) នៅក្នុង​ឆ្នាំ ២០១៣ ដោយ​គិត​មកដល់ពេលនេះ​មាន​ម្ចាស់​អាជីវកម្ម​ជិត ៦០០​នាក់ កំពុង​ប្រើប្រាស់​ប្រព័ន្ធ BNI ដើម្បី​ពង្រីក​អាជីវកម្ម​របស់គាត់​»​។​



​បច្ចុប្បន្ននេះ BNI Cambodia មាន ១៧ សាខា (Chapters) បន្ថែម​សាខា សៀមរាប និង​បាត់ដំបង​។ សមាជិក​សរុប​ចំនួន ៦០០ នាក់ បាន​បង្កើត​ឱកាស​អាជីវកម្ម​ឲ្យ​គ្នា​ទៅវិញទៅមក​ចំនួន ៨៤,៥២៤ ឱកាស គិត​ជា​សាច់ប្រាក់​ចំនួន ៩៦,៣៧៥,១៤១.០០ ដុល្លារ និង​បាន​បង្កើត​ឱកាស​ការងារ​ចំនួន ៣០០០ កន្លែង​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។​

​ប្រព័ន្ធ BNI បាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៨៥ ដោយ Dr. Ivan Misner ហើយ​គិត​មកដល់​បច្ចុប្បន្ននេះ​មាន សមាជិក ២៦០,០០០ មាន​សាខា​ចំនួន ៩១៦៦ ក្នុងប្រទេស​ចំនួន ៧៥ និង​មាន​ចំណូល​សរុប ១៥,៩ កោដិ​ដុល្លារ​ឆ្នាំ ២០១៩​។​

​អ្វីដែល​ធ្វើអោយ BNI ទទួលបាន​ជោគជ័យ​ដូច​សព្វថ្ងៃ ដោយ​ឈរលើ​ទស្សនវិជ្ជា​មួយ “Give Gain” (​ឲ្យ​កាន់តែច្រើន​ទទួលបាន​កាន់តែច្រើន​)​។ សមាជិក BNI ទាំងអស់​យល់ថា​យើង​មាន​លក្ខណៈ​ជា​កសិករ​មិនមែនជា​ព្រានព្រៃ​នោះឡើយ​។ យើង​ដាំ​ដុះ​ស្រោច​ទឹក​លើ​ទំនាក់ទំនង​អាជីវកម្ម​យូ​អង្វែង​ព្រោះ​យើង​យល់ថា​ការប្រកប​អាជីវកម្ម​បានល្អ​លុះត្រាតែ​គេ​ស្គាល់​យើង គេ​ចូលចិត្ត​យើង និង​គេ​ជឿជាក់​លើ​យើង (Know Like, and trust)​។​



​សម្រាប់​អត្ថប្រយោជន៍​របស់ BNI ទាំង ៦ សម្រាប់​ម្ចាស់​អាជីវកម្ម​ក្នុង​ពិភពលោក​ក៏ដូចជា​នៅ​ប្រទេស​កម្ពុជា​យើង​កំពុង​ប្រើប្រាស់​ដើ​ម្ពី​ពង្រីក​អាជីវកម្ម​

១. ក្រុម​លក់​និង​ទីផ្សារ​ដែល​ធ្វើ​ការជូន​អ្នក​ដោយ​មិនបាច់​ឲ្យ​ប្រាក់ខែ ឬ​កម្រៃជើងសារ​
២. សិទ្ធិផ្ដាច់មុខ​នៅក្នុង​ក្រុម​រាល់​ឱកាស​អាជីវកម្ម​ដែល​ក្រុម​លក់​និង​ទីផ្សារ​រកបាន​នឹង​ធ្លាប់​មកលើ​យើង​ដោយ​សិទ្ធិផ្ដាច់មុខ​។​
៣. ប្រភព​អាជីវកម្ម​មិនចេះ​រីងស្ងួត​ជា​សមាជិក BNI យើង​ដឹង​ពី​ឱកាស​អាជីវកម្ម​មុននឹង​ដឹងថា​ភ្ញៀវ​របស់​យើង​បន្ទាប់​ជា​អ្នកណា​។​
៤. ការរៀនសូត្រ​និង​បណ្ដុះបណ្ដាល​ជា​និ​រ​ន្ត៍​
៥. មាន​អ្នកទំនាក់ទំនង​អាជីវកម្ម​យូ​អង្វែង​យើង​មាន​ក្រុម​ឱកាស​អាជីវកម្ម​មួយក្រុម​ដែលមាន​បទពិសោធន៍​និ​ជោគជ័យ​ខុសៗ​គ្នា​ចាំ​ឲ្យ​យោបល់​យើង​។​
៦. ឱកាស​ពង្រីក​អាជីវកម្ម​ទៅ​ក្រៅប្រទេស និង​ក្នុងប្រទេស​ដោយ BNI នៅក្នុង​ប្រទេស​។​ល​។​



​គួររំលឹកថា​ការជួប​ជុំគ្នា​នៅ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ដូចជា​៖

-​ជា​ឱកាសល្អ​សម្រាប់​ឲ្យ​អ្នកជំនួញ​អាចបង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ដែល​ពួកគាត់​កំពុង​ស្វែងរក​
-​ជា​ឱកាសល្អ​ដែល​សមាជិក​ទាំងអស់​អា​ចព​ង្រើ​ង​ទំនាក់ទំនង​ជាមួយគ្នា​ឲ្យ​កាន់តែ​ប្រសើ​ឡើង​
-​ជា​ឱកាសល្អ​សម្រាប់​អ្នកជំនួញ ក្នុងការ​ផ្សព្វផ្សាយ​ពាណិជ​កម្ម​អំពី​ផ​លិ​ផល​របស់​ពួកគាត់​
-​ជា​ឱកាសល្អ​សម្រាប់​អ្នកជំនួញ ក្នុង​ការជួព​ផ្ទាល់​ជាមួយ​អតិថិជន​គោលដៅ​របស់ខ្លួន​
-​ជា​ឱកាសល្អ​សម្រាប់​អ្នកជំនួញ ក្នុងការ​ទទួលបាន​នូវ​ចំណេះដឹង​ថ្មី និង​ល្អប្រសើ​ពី​វាគ្មិន​នៃ BNI Cambodia​។​
​អស់លោក​ជា​ម្ចាស់​អាជីវកម្ម​ទាំងអស់​ប្រសិន​អស់លោក​គិតថា BNI Cambodia អាចជួយ​ពង្រីក​អាជីវកម្ម​របស់​អស់លោកអ្នក​បាន​សូម​អ​ញ្ចើ​ញ​ទំនាក់​ទំនងជា​មួយក្រុម BNI ដែល​ជិត​លោកអ្នក​។​

​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖
-​    ​Tel 023-6366 388
-​    ​Email [email protected]







(អត្ថបទពាណិជ្ជកម្ម)


Tag:
 VR-Planing
© រក្សាសិទ្ធិដោយ thmeythmey.com