អត្ថបទពាណិជ្ជកម្ម
ធនាគារ​អឹម​ប៊ី​កម្ពុជា សម្ពោធ​ការិយាល័យ​កណ្តាល​ថ្មី​ដើម្បី​បង្ហាញ​ពី​សក្តានុពល​អាជីវកម្ម​របស់ខ្លួន​
06, Sep 2019 , 3:49 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ ធនាគារ​អឹម​ប៊ី កម្ពុជា ដាក់​សម្ពោធ​ការិយាល័យ​កណ្ដាល​ថ្មី​របស់ខ្លួន​ជា​ផ្លូវការ​ជាមួយនឹង​ពិធី​កាត់​ខ្សែបូរ​ក្រោ​ប​អធិបតីភាព​លោក​ឯកឧត្តម ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​កម្ពុ​ជារួម​ជាមួយ​វត្តមាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អ្នកការទូត​និង​ពាណិជ្ជករ​។

​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​ការិយាល័យ​ថ្មី​នេះ​ធ្វើ​នៅ អាគារ​លេខ ១៤៦ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​និង​ការពង្រីក​អាជីវកម្ម​របស់​ធនាគា​រ​អឹម​ប៊ី កម្ពុជា ហើយ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​អនុវត្ត​ដោយ​ធនាគារ​អឹម​ប៊ី កម្ពុជា​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​យីហោ​របស់ខ្លួន និង​ដើម្បី​បម្រើឱ្យ​តម្រូវការ​អតិថិជន​ក្នុងស្រុក​កាន់តែ​ប្រសើរឡើង​ផងដែរ​។



​លោក  ខៀវ សា​រ៉ាង ប្រធាន​ធនាគារ​អឹម​ប៊ី សាខា​អូរ​ឬ​ស្សី មានប្រសាសន៍ថា ៖ «​យើង​មាន​ក្តីរំភើប​ក្នុងការ​ពង្រីក​ជំហរ​របស់​យើង​ទៅជា​សហគមន៍​ដែលមាន​ភាពរស់រវើក​ក្នុង​រាជធានី​ភ្នំពេញ​»​។ លោក​ក៏​បន្ត​ដែរ​ថា ៖ «​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្តោតលើ​ពាណិជ្ជកម្ម យើង​ជឿជាក់ថា​គុណ​តម្លៃ​និង​ទស្សនវិស័យ​ធនាគារ​ផ្អែកលើ​ទំនាក់ទំនង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ធនាគារ​និង​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​។ យើង​ទន្ទឹង​រងចាំ​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​ពាណិជ្ជករ​ដែល​រីកចម្រើន​»​។​

​លោក ជី​ញ ឌឹ​គ គឿង នាយក​ប្រតិបត្តិ ក៏បាន​មានប្រសាសន៍​ក្នុង​ពិធី​ដ៏​ឱ​ឡា​រឹក​នេះ​ផងដែរ​ថា ៖ «​ជា​ផ្នែក​មួយ​នៃ​ធនាគារ​អឹម​ប៊ី សាខា​កម្ពុជា​ប្ដេជ្ញា​ផ្តល់នូវ​ផលិតផល និង​សេវាកម្ម​ធនាគារ​ដែលមាន​គុណភាព​ខ្ពស់​ដល់​អតិថិជន​ជាទី​ស្រឡាញ់​របស់​យើង​» ។

​លោក​បន្តទៀតថា ៖ «​ទីតាំង​ថ្មី​របស់​យើង នឹង​ជួយ​ពង្រឹង​វត្តមាន​របស់​ធនាគារ​អឹម​ប៊ី​និង​ផ្តល់ជូន​អតិថិជន​នូវ​មធ្យោបាយ​ងាយស្រួល និង​សេវាកម្ម​ធនាគារ​។ ដូចគ្នានេះ​ផងដែរ​សាខា​ថ្មី​នេះ​អាច​ទាញយក​អត្ថប្រយោជន៍​ពី​ទីតាំង​ដ៏​ល្អ​របស់ខ្លួន​ដើម្បី​ជំរុញ​ភាព​បើ​ល​ឃើញ​របស់ខ្លួន​ក្នុងចំណោម​សហគមន៍​មូលដ្ឋាន​»​។



​ធនាគារ​អឹម​ប៊ី កម្ពុជា ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​អឹម​ប៊ី​គ្រុប​នៅ​ប្រទេស​វៀតណាម​។ សាខា​នេះ​ត្រូវបាន​ទទួលស្គាល់​ផងដែរ​ថា ជា​អ្នកត្រួសត្រាយ​ផ្លូវ​ម្នាក់​ក្នុងការ​អនុវត្ត​បច្ចេកវិទ្យា​ជឿនលឿន ក្នុងការ​អភិវឌ្ឍ​ផលិតផល​និង​ការផ្លាស់ប្ដូរ​ឌីជីថល​នៃ​សេវាកម្ម​ធានា​គា​ជាមួយនឹង​ការណែនាំ​កម្មវិធី​ទូរ​សព្ទ eMoney សម្រាប់​អតិថិជន​ទាំង​ឯកត្តជន ឬ​សេវាកម្ម​ធនាគារ​អេឡិចត្រូនិក​ផលិតផល​ប្រាក់កម្ចី និង​សេវាកម្ម​ផ្សេងទៀត ដូចជា​គណនី​ចរន្ត និង​គណនី​សន្សំ​ប្រាក់​បញ្ញើ​មាន​កាលកំណត់​សន្សំ​ប្រាក់​ចល័ត eSaving លើ​ដំបូង​នៅ​កម្ពុជា​ប្រាក់កម្ចី​រថយន្ត ប្រាក់កម្ចី​ទិញ​ផ្ទះ ប្រាក់កម្ចី​អាជីវកម្ម កន្លែង​ពាណិជ្ជកម្ម​និង​ហិរញ្ញវត្ថុ ខ្នាតតូច​និង​មធ្យម​។​

​គួររំលឹកថា សាខា​ដំបូង​របស់​ធនាគារ​អឹម​ប៊ី នៅ​កម្ពុជា​ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១១ ដោយមាន​ដើមទុន​ដំបូង​ចំនួន ៣៩ លាន​ដុល្លារ​អាមេរិក ដែល​ឥឡូវ​ឈានដល់ ៨៥ លាន​ដុល្លារ​អាមេរិក​និង​ទ្រព្យសម្បត្តិ​សរុប ១៦៨ លាន​ដុល្លារ​។​

​អំពី ធនាគារ​អឹម​ប៊ី កម្ពុជា​៖

​សាខា​ទីមួយ​របស់​អឹម​ប៊ី នៅ​កម្ពុជា ដែលមាន​យីហោ “​ធនាគារ​អឹម​ប៊ី ភ្នំពេញ​»​ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ ២០១១ ហើយ​ឥឡូវនេះ​ធនាគារ​អឹម​ប៊ី កម្ពុ​ជាមាន​ទីតាំង​ស្ថិតនៅ អាគារ​លេខ ១៤៦ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ព្រះរាជាណាចក្រ​កម្ពុជា​។ ធនាគារ​អឹម​ប៊ី កម្ពុជា ក៏​ជា​ធនាគារ​ដ៏​រឹងមាំ​ក្នុងការ​អភិវឌ្ឍ​សេវាកម្ម​ធនាគារ​ដ៏​ទំនើប​ជាពិសេស​សេវាកម្ម​ធនាគារ និង​ទូរគមនាគមន៍ ហើយក៏​ជា​ធនាគារ​ត្រួសត្រាយ​មួយ​ក្នុងការ​ណែនាំ និង​ដាក់ពង្រាយ​ប្រតិបត្តិការ​ធនាគារ​តាមរយៈ​កម្មវិធី​ទូរ​សព្ទ ដូចជា eMoney សម្រាប់​អតិថិជន និង​អាជីវកម្ម​ឬ​សេវាកម្ម​ធនាគារ​អេ​ឡិច​ត្រូ​និ​ច ផលិតផល​ប្រាក់កម្ចី និង​សេវាកម្ម​ផ្សេងទៀត​៕







(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Hang Meas
© រក្សាសិទ្ធិដោយ thmeythmey.com