បើកឆាកជម្រុះជុំទី២ World Cup៖ ជំនួបកម្ពុជា-ហុងកុង ជាប់លេខ២លើចំនួនអ្នកទស្សនា
06, Sep 2019 , 4:21 pm
រូបភាព
×
ដោយ:
ការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយហុងកុង នាវគ្គជម្រុះ FIFA World Cup 2022 ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅល្ងាចថ្ងៃទី៥ ខែកញ្ញា បានទាក់ទាញអ្នកគាំទ្រជាង៤៥,០០០នាក់ ឲ្យមកទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិ។ ចំនួននេះជួយឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ដែលមានអ្នកគាំទ្រមកទស្សនាការប្រកួតបាល់ទាត់ច្រើនជាងគេ បន្ទាប់ពីឥណ្ឌូណេស៊ី។
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងនាមប្រទេសមានអ្នកទស្សនាបាល់ទាត់ច្រើនជាងគេ ក្នុងចំណោមប្រទេសទាំង១៨ ដែលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជុំទី២កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។ ខណៈប្រទេសឥណ្ឌូណេស៊ីឈរលំដាប់ទី១ និងកូរ៉េខាងជើងឈរលំដាប់ទី៣។