ជាតិ
រូបត្លុក
បច្ចុប្បន្ននេះ អ្នកសារព័ត៌មាន និង​អ្នកមើល​ព័ត៌មាន បញ្ចុក​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក​…!
07, Sep 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កាលពី​មិនទាន់​លេចចេញ​វត្តមាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សារព័ត៌មាន​បែប​បុរាណ (​កាសែត ទស្សនា​វ​ដ្តី វិទ្យុ ទូរទស្សន៍​…) មាន​ឥទ្ធិពល​លើ​អ្នក​ស្តាប់ អ្នកអាន និង​អ្នកទស្សនា (​អ្នកទទួល​ព័ត៌មាន​) ខ្លាំងណាស់ ព្រោះ អ្នកទទួល​ព័ត៌មាន​មិនអាច​ប្រតិកម្ម​តបត​ជាមួយ​បណ្តាញសារព័ត៌មាន​ទាំងនោះ​បានឡើយ​។ ប៉ុន្តែ ចាប់តាំងពី​មាន​វត្តមាន​បណ្តាញ​សង្គម​មក អ្នកអាន ស្តាប់ ទស្សនា អាច​ប្រតិកម្ម​តបត​ជាមួយ​បណ្តាញ​ព័ត៌មាន​បាន​យ៉ាង​ងាយស្រួល​។ ជាក់ស្តែង បើ​មាន​ចំណុច​ណា​ដែល​អ្នកទទួល​ព័ត៌មាន​មិន​ពេញចិត្ត ពេលនោះ ពួកគេ​អាច​បញ្ចេញយោបល់​នៅលើ​បណ្តាញ​សង្គម​បាន ខុសពី​ពេលមុន ដែល​អ្នកទទួល​ព័ត៌មាន រង់ចាំតែ​គេ​ផ្តល់​ឲ្យ​ប៉ុណ្ណោះ​។ ទាក់ទង​ទៅនឹង​និន្នាការ​ថ្មី​នេះ អ្នកសារព័ត៌មាន​អាជីព​ក្តី មិន​អាជីព​ក្តី ត្រូវតែ​ពង្រឹងសមត្ថភាព និង​កែលម្អរ​គុណភាព​ដំណឹង​ទ្វេដង ប្រសិនបើ​ពួកគេ​ចង់​ចៀស​ផុតពី​ការរិះគន់​ពី​សំណាក់​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ (Citizen Journalist)៕


© រក្សាសិទ្ធិដោយ thmeythmey.com