ជាតិ
«​ចេរ​» មានន័យ​ខុសពី «​ជេរ​» ដូចម្តេច​ដែរ​?
08, Sep 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ចេរ​»​មាន​ថ្នាក់​ពាក្យ​ជា កិរិយាសព្ទ សំដៅលើ ដឹង​,​ជ្រាប និង​យល់​។ ឧទាហរណ៍​៖ ពុំចេរ​ពុត គឺ​ពុំ​ដឹង​ពុត​,​ពុំចេរ​ហេតុការណ៍ គឺ​ពុំ​ដឹង​ហេតុការណ៍​។ ចំណែក​«​ជេរ​»​វិញ សំដៅលើ ពោល​ពាក្យ​អ​ស្បុរ​ស ដោយ​កំហឹង ឬ​ដោយ​អាការ​ឡេះឡោះ​។​



​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​ពាក្យ​«​ចេរ​» ជា​គុណនាម​វិញ គឺ​មានន័យថា យូរ ឬ​យឺតយូរ​។ ឧទាហរណ៍​៖ ចេរកាល គឹ​កាល​យូរ​។ ពាក្យ ចេរកាល ប្រើ​ជា ចរី​កាល ក៏​មិន​ខុស​ដែរ គឺ​មានន័យ​ដូចគ្នា​។ 
 
​បើតាម​វចនានុក្រម​ខ្មែរ​ដដែល ពាក្យ​«​ជេរ​» គឺ​សំដៅលើ​មនុស្ស​ដែល​ពោល​ពាក្យ​អសប្បុរស  ដោយ​កំហឹង ដូចជា ជេរប្រទេច​គ្នា​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com