ជាតិ
លោកតា ប៉ុន ហម ជា​អ្នក​អនាម័យ​ប្រមូល​សំរាម​ដែល​អណ្ដែត​នៅ​កំពង់​ភ្លុក​
07, Sep 2019 , 7:59 pm        
រូបភាព
រូបភាពផ្តល់សិទ្ធិដោយ លោក ប៊ុន សុភារិទ្ធ
រូបភាពផ្តល់សិទ្ធិដោយ លោក ប៊ុន សុភារិទ្ធ
​សៀមរាប​៖ នា​រដូវ​ទឹក​ឡើង​នេះ សំរាម​ប្លា​ស្ទិ​ក​ជាច្រើន​បាន​អណ្ដែត​ពាសពេញ​ផ្ទៃ​ទឹក តួយ៉ាង​នៅ​តំបន់​អេកូ​ទេសចរណ៍​កំពង់​ភ្លុក​ជាដើម​។ លោកតា ប៉ុន ហម ជា​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង គឺ​នៅជាប់​នឹង​បឹង​ទន្លេសាប​តែម្ដង​។ សព្វថ្ងៃ​លោកតា​និង​គ្រួសារ មានរ​បរជា​អ្នក​អនាម័យ​បម្រើ​ការងារ​ឱ្យ​សហគមន៍​ដឹក​ភ្ញៀវទេសចរ​មានជ័យ​-​កំពង់​ភ្លុក ហើយ​នា​រដូវ​នេះ​លោកតា​កំពុង​មមាញឹក​ខ្លាំង​នឹង​ការ​ដួស​យក​សំរាម​ដែល​ភាគច្រើន​ជា​ប្លា​ស្ទិ​ក អណ្ដែត​លើ​ផ្ទៃ​ទឹក​មក​ទើរ​នៅ​មាត់ច្រាំង​។​

 
​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សហគមន៍​ដឹក​ភ្ញៀវទេសចរ​មានជ័យ​-​កំពង់​ភ្លុក សព្វថ្ងៃ​លោកតា​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​នេះ​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដោយ​ទទួលបាន​ប្រាក់ខែ​២០០​ដុល្លារ និង​មាន​ប្រាក់ឧបត្ថម្ភ​ពី​ខាងក្រៅ​ទៀត​។ លោកតា ហម មាន​ជីវភាព​ខ្វះខាត ហើយ​បានការ​គាំទ្រ​ពី​សហគមន៍​ដោយ​ឱ្យ​លោក​មក​ធ្វើការ​ជា​អ្នក​អនាម័យ​ដើម្បី​សម្រាល​ជីវភាព ក៏ដូចជា​ចំណែក​លើកកម្ពស់​បញ្ហា​អនាម័យ​ក្នុង​តំបន់​ទេសចរណ៍​កំពង់​ភ្លុក​ផង​។ សកម្មភាព​របស់លោក​តា ប៉ុន ហម ជា​សារ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដោយ​មិនត្រូវ​បោះចោល​ផ្ដេសផ្ដាស​ឡើយ​៕
 








Tag:
 សំរាម​
  កំពង់​ភ្លុក​
  បរិស្ថាន​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com