អត្ថបទពាណិជ្ជកម្ម
ស្ងាត់ៗ ក្រុមហ៊ុន​ទូរ​សព្ទ​ដៃ OPPO ដណ្តើមបាន​លេខ​រៀង​លើ​គេ​នៅ​កម្ពុជា
07, Sep 2019 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​របាយការណ៍ ប៉ាន់ប្រមាណ និង វិភាគ​ស្មា​ត​ហ្វូ​ន​របស់ Canalys ប្រចាំ​ខែសីហា ឆ្នាំ​២០១៩  នៃ​ឆមាស​ទី​២ បាន​បង្ហាញថា ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO បាន​ឈរ​នៅលើ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​ចំនួន​៣​ប្រទេស​គឺ ឥណ្ឌូនេស៊ី​, ហ្វីលីពីន និង ប្រទេស​កម្ពុជា ដែលមាន​ចរន្ត​ទីផ្សារ​លក់​ចេញ​ស្មា​ត  ហ្វូ​ន OPPO ច្រើនជាងគេ និង មាន​ប្រជាប្រិយភាព​ជាងគេ​។

​សម្រាប់​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​ទូរស័ព្ទដៃ​មួយ​នេះ​ហាក់​មានកេរ្តិ៍ឈ្មោះ និង​សន្ទុះ​ខ្លាំង​ពី​សំណាក់​អ្នកប្រើប្រាស់​ទូរស័ព្ទដៃ និង មាន​អ្នកគាំទ្រ​រហូត​ច្រើនសន្ធឹក​សន្ធាប់ រហូត​អាច​ឈរលើ​ចំណាត់ថ្នាក់ នាំមុខគេ លេខ​រៀង​ទី​១ ក្នុង​ឆមាស​ទី​២ ឆ្នាំ ២០១៩​នេះ​។



​ក្រៅពី​បានធ្វើ​ឲ្យ​រង្គោះរង្គើរ​ក្នុង​ទីផ្សារ​ប្រទេស​ទាំងបី​ខាងលើ​នេះហើយ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ផ្នែក​បទពិសោធន​លើ​ការច្នៃប្រឌិត​គ្មាន​ដែន​កំណត់​មួយ​នេះ ក៏បាន​កំពុង​ប្រដេញ​ប្រកៀក​ប្រកិត​គ្នា ជាមួយនឹង​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​របស់​ប្រទេស​កូរ៉េ គឺ Sumsung ដោយ OPPO អាច​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​រៀង​ទី​២ ក្នុងចំណោម​ប្រទេស​ចំនួន​បី​ទៀត​នៅក្នុង​ប្រទេស ប្រទេស​ថៃ វៀតណាម និង​ម៉ាឡេស៊ី ជាដើម​។



​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន OPPO បានចាប់ផ្តើម​ចរាចរណ៍​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដំបូង​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០០៨ ក្នុងប្រទេស​ចិន ហើយ​បន្ត​ពង្រីក​សក្តានុពល​របស់​ខ្លួន តាមរយៈ​ការពង្រឹង​នូវ​គុណភាព​ផលិតផល ប្រកបដោយ​ភាព​ច្នៃប្រឌិត ផ្នែក​បច្ចេកវិទ្យា​ថ្មីៗ និង ការ​រចនា​សោភ័ណភាព ទៅតាម​សំណូមពរ​អតិថិជន​របស់​ពួកគេ រហូតដល់ ក្រុមហ៊ុន OPPO អាច​ទទួលបាន​ការគាំទ្រ​ច្រើន និង​កំពុងមាន​មនុស្ស​ប្រើប្រាស់​ទូរ​សព្ទ OPPO ជាង ៤០ ប្រទេស​នៅ   ជុំវិញ​ពិភពលោក ៕





Tag:
 OPPO
© រក្សាសិទ្ធិដោយ thmeythmey.com