ព័ត៌មានជាតិ
ព្រំដែន
ខ្មែរក្រហម
អត្ថបទពាណិជ្ជកម្ម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
រថយន្ត
វីដេអូ
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
ជាតិ
ហាមរថយន្តឆ្លងកាត់ស្ពានបេឡេស្រុកស្ទឹងត្រង់ ដោយសារទឹកហូរខ្លាំងបាក់សសរស្ពាន
07, Sep 2019 ,
4:39 pm
រូបភាព
លោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា ចុះទៅមើលស្ថានភាពស្ពានបេឡេនៅស្ទឹងត្រង់
×
ដោយ:
ឡាយ សុភាវតី
ស្ពានបេឡេដែលស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបាក់សសរទ្រស្ពាន១ដើម កាលពីម្សិលមិញ ដោយសារមានទឹកហូរខ្លាំង។ អាជ្ញារធរបានផ្អាកមិនឲ្យរថយន្តធ្វើចរាចរណ៍ឆ្លងកាន់តាំងពីយប់រហូតមកដល់ពេញនេះដោយរង់ចាំការជួសជុលពីមន្ទីរសាធារណការ និងដឹកជញ្ជូន ដើម្បីសុខវត្ថិភាពដល់ពលរដ្ឋ។
ស្ពាននេះ ត្រូវបានផ្អាកចរាចរណ៍កាលយប់ម្សិលមិញ ដោយអនុញ្ញាតឲ្យតែថ្មើរជើង និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ ចៀសវាងបាក់ស្រុតស្ពានបណ្ដាលឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។ នេះបើតាមអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃរសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។
ទន្ទឹមនេះ អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការយោគយល់និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើរលើស្ពាន។ លោក អ៊ុន ចាន់ដា អះអាងថា៖ «ស្ថានភាពទឹកក្នុងខេត្តពេលនេះ មិនទាន់សត្ថិក្នុងការប្រកាសអាសន្នទេ ដោយកម្ពស់ទឹកឡើងមិនទាន់មានការប៉ះពាល់ដល់ពលរដ្ឋ»។
បច្ចុប្បន្នកម្លាំងនគរបាល និងអាជ្ញាធរពាក់ព័ន្ធ កំពុងចុះត្រួតពិនិត្យ និងបានដាក់ផ្លាកសញ្ញាហាមឃាត់ជាបណ្ដោះអាសន្ន និងយាមការពារមិនឲ្យប្រជាពលរដ្ឋបើករថយន្តឆ្លងកាត់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
កម្មករជាង៦ពាន់នាក់ស្លាប់ ក្នុងការសាងសង់កីឡដ្ឋានត្រៀម World Cup នៅកាតា
5 ថ្ងៃ
កំហុសកូនចៅចំពោះឪពុកម្តាយ!
ពីនេះ ពីនោះ
7 ថ្ងៃ
កម្មករប្រមាណ៥០០នាក់ នៅរោងចក្រមួយ នឹងត្រូវយកទៅធ្វើតេស្ត ក្រោយដឹងថា កម្មករម្នាក់ វិជ្ជមានកូវ ...
ភ្នំពេញ
5 ថ្ងៃ
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
24 ម៉ោង
តើគួរប្រើពាក្យ«ស្រី ស្ត្រី នារី»យ៉ាងដូចម្តេច?
ភ្នំពេញ
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម