ជាតិ
ការប្រកួតពានរង្វាន់ SEAMEO –JapanESD ស្ដីពី «កសាងសន្តិភាពក្នុងសាលារៀន និងសហគមន៍»
×
ដោយ៖ សុផល រតនៈ
ភ្នំពេញ៖ គ្រប់បណ្ដាសាលារៀន ដែលបានអនុវត្តសកម្មភាព និងកម្មវិធីពាក់ព័ន្ធនឹងវប្បធម៍នៃសន្តិភាព ក្នុងសាលារៀន និងសហគមន៍មកពីប្រទេសសមាជិកអាស៊ានទាំងអស់ អាចដាក់ពាក្យចូលប្រកួតក្នុងកម្មវិធីប្រកួតប្រជែងពានរង្វាន់ SEAMEO – Japan ESD ឆ្នាំ២០១៩។ ការប្រកួតប្រជែងនេះ រៀបចំឡើងក្រោមប្រធានបទ «កសាងសន្តិភាពក្នុងសាលារៀន និងសហគមន៍»។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកួតពានរង្វាន់ SEAMEO –Japan ESD ឆ្នាំ២០១៩នេះ រៀបចំក្នុងទិសដៅលើកកម្ពស់ការយល់ដឹងអំពីការកសាងសន្តិភាពក្នុងសាលារៀន និងសហគមន៍, លើកតម្កើងការអនុវត្តក្នុងការកសាងសន្តិភាពក្នុងសាលារៀន និងសហគមន៍។ ជាមួយគ្នានេះ កម្មវិធីប្រកួតប្រជែងនេះ នឹងចែករំលែកចំណេះដឹង និងការអនុវត្តនៃការកសាងសន្តិភាពក្នុងសាលារៀន, លើកទឹកចិត្តទៅដល់សាលារៀន និងសហគមន៍ដែលអនុវត្តការកសាងសន្តិភាពក្នុងសាលារៀន និងសហគមន៍ និងការគាំទ្រគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
តាមរយៈការប្រកួតប្រជែងនេះ ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ១៥០០ ដុល្លារ និងដំណើរទស្សនកិច្ចសិក្សាទៅប្រទេសជប៉ុន, ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន១០០០ ដុល្លារ, ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ៥០០ ដុល្លារ និងជ័យលាភីសម្រាប់សកម្មភាពល្អដឹកនាំដោយសាលាដែលមានសិស្សតិចជាង ២៥០ នាក់ នឹងទទួលបានថវិកាចំនួន ១០០០ ដុល្លារ។
ការដាក់ពាក្យ នឹងផុតកំណត់នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៩។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការដាក់ពាក្យចូលប្រកួតសូមចូលទៅកាន់តំណរភ្ជាប់ខាងក្រោម http://www.seameo.org/SEAMEOWeb2/jpesd2019/?fbclid=IwAR1RFmf0lgqET9vC2arUsu7jukMu3NR2l7YBRHAOl98H1HMnlHu8AU9SoKw ៕
Tag:
អប់រំ
សាលារៀន
ការប្រកួតប្រជែង
© រក្សាសិទ្ធិដោយ thmeythmey.com