ជាតិ
អភិរក្ស​ដ្ឋា​ន​អង្គរ​បើកទ្វារ​ឱ្យ​សាធារណជន​ទស្សនា​វត្ថុ​បុរាណ​ក្នុង​ឃ្លាំង​មួយថ្ងៃ​អបអរ​ទិវា​បេតិកភណ្ឌ​ពិភពលោក​
08, Sep 2019 , 9:29 am        
រូបភាព
​សៀមរាប​៖ ជាឃ្លាំង​រក្សាទុក​វត្ថុ​បុរាណ​តាម​បណ្ដា​ប្រាសាទ​នានា​ក្នុងប្រទេស អភិរក្ស​ដ្ឋា​ន​អង្គរ​ត្រូវបាន​យាមកាម​តឹងរឹង ដោយ​មិនសូវមាន​អ្នកណា​បាន​ចូល​ទស្សនា​ឡើយ​។ ការ​ទស្សនា​ប្រចាំថ្ងៃ គឺ​ត្រឹមតែ​បរិវេណ​ខាងក្រៅ​ប៉ុណ្ណោះ ដោយឡែក​ក្នុង​ឃ្លាំង​ទុក​វត្ថុ​សិល្បៈ​បុរាណ​នីមួយៗ កម្រ​បើក​ជូន​សាធារណជន​បាន​ទស្សនា​ជា​សាធារណ​ណាស់​។



​ពេលវេលា​ដ៏​ល្អ​បាន​មកដល់​។ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​បេតិកភណ្ឌ​ពិភពលោក​ថ្ងៃទី​២១ កញ្ញា អភិរក្ស​ដ្ឋា​ន​អង្គរ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នឹង​បើកទ្វារ​ស្វាគមន៍​ដល់​សាធារណជន​ចូល​ទស្សនា​តាម​ឃ្លាំង​ទុក​វត្ថុ​បុរាណ​នីមួយៗ​ពេញ​មួយថ្ងៃ​។ គោលបំណង​នៃ​ការរៀបចំ​នេះដែរ ក្រៅពី​ការអបអរសាទរ​ទិវា​បេតិកភណ្ឌ​ពិភពលោក ក្នុងនោះ​ក៏​ដើម្បីឱ្យ​មហាជន​ចូល​ទស្សនា​អំពី​ស​ម្ប​តិ្ដ​បេតិកភណ្ឌ​ជាតិខ្មែរ​ដែល​បានការ​ពារ​និង​ថែ​រក្សាទុក​នៅក្នុង​អភិរក្ស​ដ្ឋា​ន​អង្គរ នា​ខេត្តសៀមរាប​ដែលមាន​ប្រវត្តិ​តាំងពី​សម័យ​បារាំង​មកនេះ​ដែរ​។​



​ក្នុង​សេចក្ដីជូនដំណឹង​របស់​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ បាន​ប្រាប់​សាធារណជន​ទាំងអស់​ដែល​ចង់​ចូល​ទស្សនា គឺ​ពេលព្រឹក​ចាប់ពី​ម៉ោង​៨​ដល់​ម៉ោង​១១​កន្លះ និង​ពេល​រសៀល​ចាប់ពី​ម៉ោង ១​ដល់​ម៉ោង​៤​រសៀល​៕










Tag:
 អភិរក្ស​ដ្ឋា​ន​អង្គរ​
  ទិវា​បេតិកភណ្ឌ​ពិភពលោក​
  វត្ថុ​បុរាណ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com