កំណាព្យ
ជាតិ
រាស្ត្រ​ខ្លាំង​!
08, Sep 2019 , 7:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ:
​បទ ព្រះចន្ទ្រ​បាំង​ឆ័​ត្រ



-​រដ្ឋ​ថ្កើង​ខ្លាំង ខ្លាំង​ក្រៃណា ថា​រដ្ឋ​ថ្កើង​
​ព្រោះ​រាស្ត្រ​ឡើង ឡើង​លែង​ក្រ ល្អ​ព្រោះ​រាស្ត្រ​
​ឆ្លាត​ឈ្លាសវៃ វៃ​រហ័ស ច្បាស់​ឆ្លាត​ឈ្លាស​
​រដ្ឋ​ពឹង​រាស្ត្រ រាស្ត្រ​រួម​ខ្លាំង តាំង​រដ្ឋ​ពឹង​។​

-​រាស្ត្រ​រៀន​រស់ រស់រៀន​រក ខ្លាំង​រាស្ត្រ​រៀន​
​មិន​នឹង​ឈាន ឈាន​ឈោង​យក រក​មិន​នឹង​
​រួម​រឹងមាំ មាំ​មានបាន យើង​រួម​រឹង​
​ស្ងៀម​ឈប់​ទ្រឹង ទ្រឹង​នឹង​ទ្រោម ពេល​ស្ងៀម​ឈប់​។​

-​សិក្សា​ថែម ថែម​ចំណេះ ចេះ​សិក្សា​
​ថ្ងៃ​យប់​ណា ណា​មិត្ត​អើយ ប្រឹង​ថ្ងៃ​យប់​
​កុំ​ឈប់រៀន រៀន​រហូត រៀន​កុំ​ឈប់​
​តោះៗ​ខ្ទប់ ខ្ទប់​ចិត្ត​ខ្ទាស់ រៀន​តោះៗ​!

-​សៀវភៅអាន អាន​ឲ្យ​យល់ ន័យ​សៀវភៅ​
​ដំណោះ​នៅ នៅ​និត្យ​ប្រាណ បាន​ដំណោះ​
​ងាយ​ដោះ​ទាល់ ទាល់​តុញ​តុះ ជាក់​ងាយ​ដោះ​
​ខ្លាំង​ឡើង​តោះ ៗ​រាស្ត្រ​ខ្លាំង រៀន​ខ្លាំង​ឡើង​៕

​ចិត្តនឹង​ឈាន ឈានទៅ​មុខ លុក​ចិត្តនឹង​


© រក្សាសិទ្ធិដោយ thmeythmey.com