ជាតិ
​ឱកាស​អាហារូបករណ៍​ទៅ​រៀន​នៅ​ម៉ិ​ក​ស៊ិ​ក សម្រាប់​និស្សិត​ខ្មែរ​ដែល​ចេះ​ភាសា​អេ​ស្ប៉ា​ញ​
08, Sep 2019 , 8:29 pm        
រូបភាព
​ដោយ​៖ ឃុន សម្ផស្ស​

​ភ្នំពេញ​៖ រដ្ឋាភិបាល ម៉ិ​ក​ស៊ិ​ក នឹង​ផ្ដល់​អាហារូបករណ៍​ចំនួន​២​កន្លែង ដល់​និស្សិត​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា​២០២០​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​



​អាហារូបករណ៍​នេះ ផ្ដល់ជូន​ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​, បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ជំនាញ​ឯកទេស​ផ្សេងៗ​។ លក្ខខណ្ឌ​នៃ​ការជ្រើសរើស បេក្ខជន​ត្រូវមាន​ចំណេះដឹង​ភាសា​អេ​ស្ប៉ា​ញ​ស្ទាត់ជំនាញ​។ ដោយឡែក ភាគី​ម៉ិ​ក​ស៊ិ​ក នឹង​ទទួលបន្ទុក​ថ្លៃ​សិក្សា សំបុត្រ​យន្តហោះ និង​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ចាប់ពី ១០.២៧០ ដល់ ១២.៨៤២ ប៉េ​សូ (៥០០-៧០០ ដុល្លារ​)​។​

​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ អាចដាក់​ពាក្យ​តាមរយៈ​គេហទំព័រ  https://sigca.sre.gob.mx/login រហូតដល់​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៩ និង​សម្រាប់​ព័ត៌មាន​បន្ថែម​តាមរយៈ​គេហទំព័រ​៖ http://bit.ly/2m18eN6​។​





Tag:
 អប់រំ​
  អាហារូបករណ៍​
  ម៉ិ​ក​ស៊ិ​ក​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com