ជាតិ
បទសម្ភាសន៍
ពូកែ​ថតរូប​បែប​ប្លែកៗ​និង​ទាក់ទាញ យុវជន ប៊ុន សុភា​រិ​ទ្ធ កំពុង​ល្បី​នៅតាម​បណ្ដាញ​សង្គម​
08, Sep 2019 , 10:29 pm        
រូបភាព
​សៀមរាប​៖ បើ​និយាយ​ពី​ការថតរូប វា​ហាក់ដូចជា​រឿង​ងាយស្រួល​បន្ដិច​នាពេល​បច្ចុប្បន្ន​ដែលមាន​បច្ចេកវិទ្យា​ទំនើប​។ យ៉ាងណា ការថតរូប​ដើម្បី​ឱ្យមាន​គុណភាព ថត​បាន​ស្អាត ប្លែក និង​ទាក់ទាញ ប្រហែល​មាន​មនុស្ស​មិន​ច្រើន​ទេ​អាចធ្វើ​បាន​។ យុវជន ប៊ុន សុភា​រិ​ទ្ធ កំពុង​ល្បីឈ្មោះ​ក្នុងសង្គម​ថតរូប​មួយរូប ក្រោយ​ស្នាដៃ​របស់គេ​ច្រើន​សន្លឹក លេច​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​។ រូប​របស់​យុវជន សុភា​រិ​ទ្ធ គឺ​ការនាំ​ភ្ញៀវ​របស់គេ​ថត​ប្លង់​ប្លែកៗ ទាក់ទាញ និង​សប្បាយៗ​។​



​ចង់ដឹងថា ប៊ុន សុភា​រិ​ទ្ធ ឬ​ពូ​បឿន មាន​បច្ចេកទេស​ថតរូប​បែបណា ដើម្បីឱ្យ​រូបភាព​មាន​ភាពរស់រវើក និង​ប្លែក​ពី​ការ​គេ​នោះ សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ​គឺ​អ្នកនាង អ៊ី​សា រ៉​ហា​នី ជាមួយ​លោក ប៊ុន សុភា​រិ​ទ្ធ ដូចតទៅ​៖





​ផ្តើម​ពី​ការចូល​ចិត្ត​និង​ស្រឡាញ់​ការថត សុភា​រិ​ទ្ធ បច្ចុប្បន្ននេះ​យុវជន​រូបនេះ​បាន​ចាប់​ជំនាញ​នេះ​ជា​អាជីព​តែម្ដង​។ ដំបូង សុភា​រិ​ទ្ធ ជា​អ្នក​ថត​វីដេអូ​នៅ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ក្នុង​ក្រុង​សៀមរាប និង​បាន​រៀន​ចាប់​ប្លង់​ថត​ពី​ជាង​ថត​នៅ​អង្គរវត្ត​។ ដើមឡើយ​ការថត​របស់គេ​តាមរយៈ​ទូរ​សព្ទ​ដៃ​តែប៉ុណ្ណោះ និង​ទើប​មាន​កាមេរ៉ា​ប្រើ​ប្រមាណ​៣​ទៅ​៤​ឆ្នាំនេះ​តែប៉ុណ្ណោះ​។​



​សុភា​រិ​ទ្ធ ដែល​បច្ចុប្បន្ន​ជា​អ្នករត់​រ៉ឺម៉ក​និង​ប្រើប្រាស់​បណ្ដាញ​សង្គម​សម្រាប់​ឱ្យ​ភ្ញៀវ​កក់​ការកម្សាន្ត​ផ្ទាល់​មក​ខេត្ត​សៀម​រាម ចាប់ផ្តើម​មាន​គេ​ស្គាល់​ខ្លាំង ពេល​គេ​បាន​បង្ហោះ​រូបថត​ស្ទា​យ៍​ប្លែកៗ​ដែល​ថត​ឱ្យ​ភ្ញៀវ​នៅតាម​តំបន់​ប្រាសាទ​នានា ពិសេស​រូប​គូស្នេហ៍​ជនជាតិ​ហូ​ឡង់​មួយគូ ដែល​ធ្វើឱ្យ​សាធារណជន​កោតសរសើ​រ​ពី​ទឹកដៃ​របស់គេ​។ ក្រៅពីនោះ​ក៏មាន​រូបថត​ជាច្រើន​ទៀត ដែល​កើតចេញពី​គំនិត​ប្លែកៗ​របស់​យុវជន​វ័យ​៣៣​ឆ្នាំ​រូបនេះ​។​



​តាម​ការ​បញ្ជាក់ថា​ពី សុភា​រិ​ទ្ធ ទម្រាំ​មកដល់​សព្វថ្ងៃនេះ គឺ​បាន​សិក្សា​និង​រៀនសូត្រ​ពី​ក្រុម​ថតរូប​ជាច្រើន​ដើម្បី​បង្កើន​សមត្ថភាព​។ ដើម្បី​បាន​រូបថត​ស្អាតៗ សុភា​រិ​ទ្ធ ប្រាប់ថា ត្រូវមាន​សិល្បៈ​ថតរូប​ឱ្យបាន​ត្រឹមត្រូវ ក្នុងនោះ​ម៉ូ​ដែល​ឬ​ភ្ញៀវ​ក៏​ជា​ចំណុច​គួបផ្សំ​ខ្លាំង​ដែរ​។ សុភា​រិ​ទ្ធ បន្ថែមថា ទឹកដៃ​ស្អាត បូក​និង​ម៉ូ​ដែល​ដែល​ស្អាត​៕


















Tag:
 ថតរូប​
  ប៊ុន សុភា​រិ​ទ្ធ​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com