ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បញ្ហា​បែកញើស​ក្លៀក​មែន​ទេ​? កុំ​រំលង​រូបមន្ត​ធម្មជាតិ​ងាយៗ​ទាំងនេះ​
09, Sep 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​បែកញើស​ក្លៀក​មិន​ត្រឹមតែ​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ខ្មាស​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​ការរំខាន​ជាខ្លាំង​ផងដែរ​។ ថា​តើ​យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​ឆាប់រហ័ស​បាន​យ៉ាងដូច​ម្ដេចទៅ​?



​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​ធម្មជាតិ​ងាយៗ​ដោះស្រាយ​បញ្ហា​បែកញើស​ក្លៀក ៖

១. ទឹកខ្មេះ​ផ្លែ​ប៉ោម​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​បរិមាណ​ស្មើគ្នា ហើយ​កូរ​អោយ​សព្វ សឹម​ប្រើប្រាស់​សំឡី​ជ្រលក់​លាប​ល្បាយ​ត្រង់​ក្លៀក​ក្រោយពេល​ងូតទឹក​រួច​។ ទុកចោល​សម្រាប់​រយៈពេល ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​ក្លៀក​ចេញ​ជាមួយ​ទឹក​ធម្មតា​។​

២. ម្សៅ baking soda


​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបម្សៅ baking soda ត្រង់​ក្លៀក​ជាការ​ស្រេច​។​

៣. តែ​ខ្មៅ​

​ឆុងតែ​ខ្មៅ ១ ពែង រួច​ទុកអោយ​ចុះ​ត្រជាក់​បន្តិច​សិន​មុននឹង​ប្រើប្រាស់​សំឡី​ជ្រលក់​លាប​ត្រង់​ក្លៀក​។​ទុកចោល​រហូតដល់​តែ​ស្ងួត​សឹម​ប្រើ​ក្រណាត់ ឬ​កន្សែង​ស្អាត​ជូត​ចេញ​។​

៤. ទឹក​ខ្ពុរមាត់​

​គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សំឡី​ជ្រលក់​ទឹក​ខ្ពុរមាត់ រួច​លាប​ត្រង់​ក្លៀក​ជាការ​ស្រេច​។ ទឹក​ខ្ពុរមាត់​កម្ចាត់​ពពួក​បាក់​តេ​រី​ដែល​បង្ក​ក្លិន​ក្លៀក ហើយ​ធ្វើឱ្យ​អ្នកមាន​ក្លិន​ស្រស់ស្រាយ​ក្នុង​រយៈពេល​យូរ​។​

៥. ទឹក​ប៉េងប៉ោះ​ស្រស់​


​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាបទឹក​ប៉េងប៉ោះ​ស្រស់​ត្រង់​ក្លៀក​និង​ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១០ នាទី​សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com