ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់ទទួលទាន “ទឹកដោះគោលាយរមៀត” អត់? ឆ្ងាញ់ហើយល្អចំពោះសុខភាពទៀត
× ទឹកដោះគោលាយរមៀតជាអ្វីដែលអ្នកទទួលបានប្រសិនបើលាយម្សៅរមៀតកន្លះស្លាបព្រាជាមួយទឹកដោះគោ ១ ពែង។ ភេសជ្ជៈនេះអាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យគួរឲ្យកត់សម្គាល់ចំពោះសុខភាព។ប្រសិនបើអ្នកទទួលទានទឹកដោះគោលាយរមៀតជាប្រចាំនោះប្រព័ន្ធភាពស៊ាំរាងកាយរបស់អ្នកកាន់តែរឹងមាំឡើង ភេសជ្ជៈនេះក៏ជួយសម្អាតក្នុងរាងកាយបន្សាបជាតិពុលតាមរយៈថ្លើម និងទប់ស្កាត់សូម្បីជំងឺមហារីក។
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីផលល្អៗនៃការទទួលទានភេសជ្ជៈទឹកដោះគោលាយរមៀត ៖
១. បន្សាបជាតិពុលក្នុងថ្លើម
រមៀតជួយជំរុញឱ្យថ្លើមផលិតអង់ស៊ីមកាន់តែច្រើនដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់កាកសំណល់និងជាតិពុលចេញពីរាងកាយ។ រមៀតក៏ដើរតួនាទីជាអ្នកសម្អាតនិងទប់ស្កាត់ការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងថ្លើមផងដែរ។ ការទទួលទានទឹកដោះគោលាយរមៀតនឹងជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងដំណើរការបំបែកជាតិខ្លាញ់និងសារធាតុគីមីផ្សេងៗ ហើយកម្ចាត់ចោលសមាសធាតុដែលមិនចាំបាច់ ឬរាងកាយមិនត្រូវការ។ ដំណើរការនេះនឹងបន្សាបជាតិពុលក្នុងរាងកាយ។
២. កាត់បន្ថយការរលាកក្នុងរាងកាយ
រមៀតជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលមានលក្ខណៈសម្បត្តិប្រឆាំងការរលាក។ ដូច្នេះការទទួលទានទឹកដោះគោលាយរមៀតអាចជួយទប់ស្កាត់និងព្យាបាលជំងឺរលាកសន្លាក់ ជំងឺរលាកពោះវៀន ជំងឺរលាកលំពែង និងជំងឺច្រើនផ្សេងទៀតពាក់ព័ន្ធការរលាកក្នុងរាងកាយ។
៣. រាងកាយនឹងកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងបាក់តេរី
នោះក៏ព្រោះតែរមៀតមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយប្រយុទ្ធប្រឆាំងបាក់តេរី វីរុស និងរោគផ្សិត។
៤. ទប់ស្កាត់ជំងឺមហារីក
រមៀត ជាប្រភពដ៏ប្រសើរនៃសារធាតុ curcumin ដែលជួយការពារកោសិកាសុខភាពល្អមិនឱ្យក្លាយទៅជាកោសិកាមហារីក។ Curcumin មិនត្រឹមតែជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងទប់ស្កាត់ជំងឺមហារីកផងដែរ។
៥. ជួយឲ្យស្រកទម្ងន់
រមៀតមិនត្រឹមតែជំរុញការដុតរំលាយអាហារប៉ុណ្ណោះទេ វាក៏ជួយរាងកាយបំបែកជាតិខ្លាញ់កាន់តែលឿនផងដែរ។ ដូច្នេះការទទួលទានទឹកដោះគោលាយរមៀតជាប្រចាំនឹងជួយឲ្យស្រកទម្ងន់ ក៏ដូចជាទប់ស្កាត់ការប្រមូលផ្ដុំជាតិខ្លាញ់ក្នុងរាងកាយគួរឲ្យកត់សម្គាល់។
៦. សុខភាពបេះដូងកាន់តែរឹងមាំប្រសើរ
រមៀតនឹងរារាំងការបញ្ចេញ Cytokines ក្នុងរាងកាយ។ Cytokines ជាសមាសធាតុដែលពាក់ព័ន្ធការរលាកនិងជំងឺសរសៃឈាមបេះដូង។ ការទទួលទានទឹកដោះគោលាយរមៀតរាល់យប់អាចជួយកាតើបន្ថយហានិភ័យនៃបញ្ហាបេះដូងផ្សេងៗ។
៧. សុខភាពខួរក្បាលកាន់តែប្រសើរ
ការទទួលទានទឹកដោះគោលាយរមៀតនឹងជួយបង្កើនសមាសធាតុ BDNF កាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់បានយ៉ាងប្រសើរ។
៨. សុខភាពឆ្អឹងនឹងកាន់តែរឹងមាំ
នោះក៏ព្រោះតែរមៀតនឹងជួយទប់ស្កាត់ការបាត់បង់ម៉ាសនៃឆ្អឹងក្នុងរាងកាយ។ លើសពីនេះទៅទៀតទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូមនិងវីតាមីន D ដែលល្អបំផុតសម្រាប់សុខភាពឆ្អឺង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com