ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្រកាសជាថ្មីថា «១០០ភាគរយ» គឺមកខ្មែរតាមការគ្រោងទុក
09, Sep 2019 , 9:56 am        
រូបភាព
រូបពី AFP
រូបពី AFP
លោក សម រង្ស៊ី ព្យាយាមប្រាប់អ្នកគាំទ្រដដែលៗ ដើម្បីឲ្យជឿលោក ថា «១០០ភាគរយ» គឺលោក នឹងវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមិនប្រែប្រួលជាដាច់ខាត។ ការថ្លែងសារជាថ្មី ស្តីពីការធ្វើមាតុភូមិនិវត្តនេះ គឺធ្វើឡើងក្នុងវេទិកាជួបជុំជាមួយអ្នកគាំទ្រ ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។



លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំងដែលនិរទេសប្រមាណ៤ឆ្នាំមកហើយនោះ បញ្ជាក់ដូច្នេះថា៖«នេះជាឱកាសចុងក្រោយហើយបងប្អូន។ ខ្ញុំមិនឲ្យឱកាសហ្នឹង របូតពីដៃខ្ញុំ ឲ្យប្រជារាស្រ្តវេទនា ឲ្យជាតិយើងរលាយទេបងប្អូន។ ឱកាសហ្នឹង គឺទៅដណ្តើមប្រទេសកម្ពុជាមកវិញឲ្យទាល់តែបាន....»។

រដ្ឋាភិបាល បានត្រៀមលក្ខណៈ ដើម្បីចាប់លោក សម រង្ស៊ី និង អ្នកផ្សេងទៀត ដែលមានទោស តាមដីការបស់តុលាការ។ យ៉ាងណា រដ្ឋាភិបាល ប្រកាសថា អ្នកដែលមិនមានទោស ឬមិនមានឈ្មោះក្នុងដីការបស់តុលាការ នឹងមិនត្រូវចាប់ខ្លួនឡើយ។ រដ្ឋាភិបាល ចាត់ទុកគម្រោងធ្វើមាតុភូមិនិវត្តរបស់ក្រុមប្រឆាំង ថាមកដើម្បីផ្តួលរំលំរដ្ឋាភិបាល៕

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com